ជាតិ
ការងារសម្អាតប្រាសាទ ប្រឈមគ្រោះថ្នាក់
16, Oct 2023 , 9:44 pm        
រូបភាព
ក្រុមការងាររបស់លោក ងិន ធី កំពុងកាត់កូនរុក្ខជាតិ និងស្មៅ នៅរូតបាកាណប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ រូបថត៖ សែម វណ្ណា
ក្រុមការងាររបស់លោក ងិន ធី កំពុងកាត់កូនរុក្ខជាតិ និងស្មៅ នៅរូតបាកាណប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ រូបថត៖ សែម វណ្ណា
សៀមរាប៖ ដូនតាខ្មែរ ជាអ្នកសាងសង់ប្រាសាទដ៏មហិមា ដែលជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។ សំណង់ដ៏អស្ចារ្យទាំងនេះ មានអាយុកាលចំណាស់បំផុតជាង១ពាន់ឆ្នាំ។ ប្រាសាទ មានវ័យកាន់តែចាស់ កាន់តែត្រូវការ ការថែរក្សា និងយកចិត្តទុកដាក់។ ស្ថាបត្យករ បុរាណវិទូ ពេទ្យថ្ម ក្រុមការងារ ថែរក្សា ជួសជុល និងអភិរក្ស ប្រាសាទ ជាតួអង្គសំខាន់ដើម្បីឱ្យប្រាសាទ នៅឈរយ៉ាងរឹងមាំ។

 
 
សូមទស្សនាវីដេអូខាងក្រោម៖ 


កូនរុក្ខជាតិ និងស្មៅ ហាក់លូតលាស់លឿនណាស់នារដូវវស្សា នៅតាមចន្លោះថ្មប្រាសាទ។ កូនរុក្ខជាតិទាំងនោះ កំពុងប្រជែងគ្នា ដុះចេញមកក្រៅតាមចន្លោះថ្មតូចៗទាំងនោះ។ កូនរុក្ខជាតិ ដែលដុះតាមប្រាសាទ បើមិនសម្អាតចោលឱ្យទាន់ពេលវេលាទេ នោះវានឹងធ្វើឱ្យប្រាសាទបែកបាក់ ដោយថ្ម នឹងញែកចេញពីគ្នា។ វាបង្កគ្រោះថ្នាក់ដល់ប្រាសាទ។ 


លោក ងិន ធី ប្រធានកម្មករសម្អាតប្រាសាទនៃ អាជ្ញាធរជាតិអប្សរា ដែលបានធ្វើការនេះជាង ២ទសវត្ស។ លោក ធី រីករាយដែលបានចូលរួមអភិរក្សប្រាសាទខ្មែរ។ រូបភាព៖ ឈន សុផាត។

លោក ងិន ធី ជាប្រធានកម្មករផ្នែកសម្អាតប្រាសាទ នៃអាជ្ញាធរជាតិអប្សរា ដែលបម្រើការងារជាង២០ឆ្នាំ។ លោក ងិន ធី ដឹកនាំក្រុមសម្អាតប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរ។ ក្រុមការងារថ្មីៗ២៥ បានជួបក្រុមការងាររបស់លោក ងិន ធី នៅរូតបាកាណ ប្រាសាទអង្គរវត្ត។ 
 
 
ដើម្បីសម្អាតកូនរុក្ខជាតិ និងស្មៅឱ្យអស់ តាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រុមការងារផ្នែកសម្អាតប្រាសាទមួយក្រុម មានតួនាទីកាត់កូនរុក្ខជាតិចោលនៅតាមប្រាសាទ និងកំពែងផងដែរ។ ពួកគាត់ ត្រូវសម្អាត និងកាត់រុក្ខជាតិឱ្យបានលឿន ដើម្បីសុវត្ថិភាពប្រាសាទ។ ក្រុមការងាររបស់លោក ងិន ធី មានភារកិច្ចសម្អាតប្រាសាទ និងកំពែង ទាំងអស់ វិលជុំក្នុងរមណីយដ្ឋានទាំងមូល៕  
 

Tag:
 (ប្រាសាទ
  អង្គរ
  រមណីយដ្ឋានអង្គរ)
© រក្សាសិទ្ធិដោយ thmeythmey.com