FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កូស្តារីកាដណ្តើមបានជ័យជម្នះពីជប៉ុន នាំឱ្យអាល្លឺម៉ង់មានក្តីសង្ឃឹមខ្លាំងឡើងវិញ និងការប្រជែងក្នុងពូលកាន់តែស្វិតស្វាញ
27, Nov 2022 , 6:55 pm        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
កូស្តារីកាធ្វើឱ្យជប៉ុនខកចិត្តនៅការប្រកួតជុំទីពីរវគ្គចែកពូលក្រោយយកឈ្នះដោយលទ្ធផល ១-០ នៃការប្រកួតក្នុងកីឡដ្ឋាន Ahmed Bin Ali ថ្ងៃទី២៧ ខែវិច្ឆិកា។ ជ័យជម្នះពីកូស្តារីកា បាននាំឱ្យការប្រកួតប្រជែងក្នុងពូល E កាន់តែមានភាពតានតឹងសម្រាប់ជប៉ុន ហើយជួយឱ្យអាល្លឺម៉ង់មានក្តីសង្ឃឹមខ្ពស់ឡើងវិញប្រជែងដណ្តើមកៅអីទៅវគ្គបន្ទាប់។

 
ការប្រកួតនាវគ្គទីមួយ ជប៉ុនបានបើកការវាយសម្រុកខ្លាំងមួយលើកជាពីរលើកលើកូស្តារីកាក្នុងការស្វែករកគ្រាប់បាល់របស់ខ្លួន កូស្តារីកាក៏មិនបណ្តែតបណ្តោយឱ្យការសម្រុកខ្លាំងពីជប៉ុនដាក់សម្ពាធលើពួកគេបានដែរនៅដើមវគ្គទីមួយ។ 
 
នៅក្នុងវគ្គទីមួយដដែលនេះ ការស្រែកឃ្លានគ្រាប់បាល់របស់ជប៉ុនបានធ្វើឱ្យពួកគេ បន្តដាក់សម្ពាធខ្លាំងលើកូស្តារីកា ខណៈជាប្រកួតដ៏សំខាន់ដែលក្រុមទាំងពីរចង់ឈ្នះរៀងខ្លួនចាប់បាច់បំផុត តែការសម្រុកដោយមិនអាចធ្វេរប្រហែស ព្រមទាំងការប្រុងប្រយ័ត្នធ្វើឱ្យជប៉ុនកាត់បន្ថយការដាក់សម្ពាធ នៅចុងវគ្យ៉ាងណាក្តីឱកាសការស៊ុតបំប៉ោងសំណាញ់ទីនៅតែមិនអាចកើតមានធ្វើឱ្យការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល ០-០ នៅវគ្គទីមួយ។
 
ជំនួបដ៏តានតឹងនៃការគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នាបានចាប់ផ្តើមវគ្គទីពីរ សាំមូរៃជប៉ុននៅតែដាក់ការវាយសម្រុកខ្លាំងជារឿយៗលើកូស្តារីកា ប៉ុន្តែនៅក៏តែមិនអាចសម្រេចសំណាញ់ទីលើកូស្តារីកាបានឡើយ ជប៉ុនក៏ទទួលឱកាសបាល់ពិន័យ Free Kick ២លើក ក៏ប៉ុន្តែរនាំងដ៏រងមាំនៃខ្សែការពារកូស្តារីកាបានររាំងបាល់ទាំងនោះ។ 
 
ភាពស្ងប់ស្ងាត់ក្នុងការស៊ុតបញ្ចូលទីគ្នារវាងជប៉ុននិងកូស្តារីកា បានបន្តអូសបន្លាយលទ្ធផល ០-០ ដដែលរហូតដល់នាចុងវគ្គទីពីរ ជប៉ុនសម្រុកខ្លាំងប៉ុន្តែភ្លាត់ស្នៀត ខ្សែការពារបង្កកំហុសបរាជ័យក្នុងការទាត់បាល់ផ្តាច់ បានផ្តល់ឱកាសដល់កីឡាករខ្សែការពារស្លាបស្តាំ Keysher Spence ស៊ុតបំប៉ោងសំណាញ់ទីលើពួកគេវិញត្រឹមនាទី ៨៤។ 
 
កូស្តារីកាស្តាបានមុខមាត់ឡើងវិញក្រោយចាញ់អេស្ប៉ាញ ៧-០ ហើយបានធ្វើឱ្យជប៉ុនខកចិត្តក្នុងការប្រជែងទៅកាន់វគ្គបន្ទាប់ដោយងាយស្រួល ជ័យជម្នះនេះទៀតសោតជួយឱ្យអាល្លឺម៉ង់មានទឹកមាតលេបឡើងវិញក្នុងការប្រកួតដណ្តើមកៅអីទៅកាន់វគ្គបន្ទាប់ និងធ្វើឱ្យការប្រកួតក្នុងពូល E កាន់តែមានភាពស្វិតស្ថាញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com