កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាជាតិ៖ ក្រចេះនៅតែគ្មានមេដាយ ឯក្រសួងមហាផ្ទៃបន្តឈរកំពូលតារាង
28, Nov 2022 , 2:41 pm        
រូបភាព
ក្រុមអត្តពលិកមកពីខេត្តក្រចេះនៅតែមិនទាន់ទទួលបានមេដាយណាមួយទាល់តែសោះព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក្រោយឆ្លងកាត់ការប្រកួត៩ថ្ងៃមកហើយ។ ដោយឡែកក្រសួងមហាផ្ទៃនៅតែរក្សាការនាំមុខក្នុងតារាងមេដាយ ដោយរកបានមេដាយសរុបបណ្តោះអាសន្ន១៣០ តាមពីក្រោយដោយក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា។



ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលបានចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១៩​ ខែវិច្ឆិកា មានការចូលរួមពីបណ្តាស្ថាប័ន ខេត្ត-រាជធានីចំនួន២៨ ដើម្បីប្រកួតក្នុងប្រភេទកីឡាចំនួន៣៨ ក្នុងនោះមានជាង៤០០វិញ្ញាសា ដោយរួមបញ្ចូលទាំងប៉ារ៉ាឡាំពិកផង។
  


ក្រោយឆ្លងកាត់ការប្រកួត៩ថ្ងៃកន្លងមក ក្រុមអត្តពលិកតំណាងខេត្តក្រចេះនៅមិនទាន់ឈ្នះមេដាយណាមួយនៅឡើយទេពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១។
ផ្ទុយពីខេត្តក្រចេះ ក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយច្រើនដាច់គេដល់ទៅជាងពាក់កណ្តាល ពីក្រុមលេខ២ និងលេខ៣។ ក្រសួងរកបានមេដាយបណ្តោះអាសន្នចំនួន១៣០ ក្នុងនោះមាស៦៩ ប្រាក់៣២ និងសំរឹទ្ធិ២៩ តាមពីក្រោយដោយក្រសួងការពារជាតិដែលមានមេដាយ៥៧ ក្នុងនោះមាស២៧ ប្រាក់១៥ និងសំរឹទ្ធិ១៥។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថិនៅលេខ៣ ដោយទទួលបានមាស២១ ប្រាក់២០ និងសំរឹទ្ធិ១៦ សរុប៥៧។
 
ក្រុមតំណាងឱ្យ រាជធានី-ខេត្តផ្សេងផ្សេងៗ ក្រៅពីខេត្តក្រចេះ សុទ្ធតែទទួលបានមេដាយរៀងខ្លួន។
ខាងក្រោមនេះជាតារាងមេដាយដែលអត្តពលិកដណ្តើមបានគិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា៖
 
 

Tag:
 កីឡាជាតិលើកទី៣
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com