FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កាមេរូន ស៊ែប៊ី និងហ្កាណា ត្រូវការពិន្ទុចាំបាច់ ដើម្បីបន្តឱកាសទៅវគ្គខ្វែង
28, Nov 2022 , 4:57 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាមេរូន ស៊ែប៊ី និងហ្កាណា សុទ្ធតែត្រូវការពិន្ទុដំបូងរៀងខ្លួន សម្រាប់ជំនួបលើកទី២តាមពូល ដើម្បីបន្តឱកាសប្រជែងកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup ឆ្នាំ២០២២។ ប្រេស៊ីល ស្វ៊ីស និងព័រទុយហ្កាល់ នឹងឡើងទៅវគ្គខ្វែងដោយស្វ័យប្រវត្តិបើពួកគេរកបាន៣ពិន្ទុបន្ថែមនៅជំនួបលើកទី២។



ពូល G នឹងចូលដល់ការប្រកួតទី២ រវាងកាមេរូនទល់ស៊ែប៊ីនៅម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា មុនពេលប្រេស៊ីលជួបស្វ៊ីសនៅម៉ោង១១យប់។ ប្រេស៊ីល និងស្វ៊ីស រកបាន៣ពិន្ទុរួចហើយក្រោយឈ្នះនៅប្រកួតបើកឆាក លើក្រុមស៊ែប៊ី និងកាមេរូន។

សម្រាប់ជំនួបលើកទី២នេះ ស៊ែប៊ី និងកាមេរូន សុទ្ធតែត្រូវការពិន្ទុរៀងខ្លួនជាដាច់ខាត ដើម្បីរក្សាឱកាសទៅកាន់ជំនួបលើកទី៣តាមពូល សម្រាប់ប្រជែងកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

ដោយឡែកម្ចាស់ជើងឯក៥សម័យប្រេស៊ីល និងស្វ៊ីសដែលត្រូវជួបគ្នាយប់នេះ ក្រុមណាឈ្នះនឹងទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គបន្តតែម្តង។
សម្រាប់ពូល G វិញ ក្រុមអាហ្វ្រិកហ្កាណា ក៏ត្រូវការពិន្ទុដំបូងដាច់គ្នាផងដែរ នៅពេលប៉ះក្រុមអាស៊ីកូរ៉េខាងត្បូងនៅជំនួបទីពីរបស់ខ្លួននៅម៉ោង៨យប់នេះ ដ្បិតប្រកួតបើកឆាកពួកគេចាញ់ព័រទុយហ្កាល់។  

ព័រទុយហ្កាល់ដែលមាន៣ពិន្ទុឈរកំពូលតារាងបណ្តោះអាសន្ន ត្រូវបន្តជួយអ៊ុយរូហ្កាយដែលស្មើកូរ៉េខាងត្បូងនាជំនួបបើកឆាក នៅម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែវិច្ឆិកា។ បើព័រទុយហ្កាល់បន្តឈ្នះប្រកួតនេះ ពួកគេអាចកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ស្របពេលអ៊ុយរូហ្កាយត្រូវបន្តដល់ប្រកួតទី៣ដើម្បីប្រជែងកៅអីទៅវគ្គបន្ត៕


Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com