រថយន្ត
អន្តរជាតិ
បដិសេធរថយន្តទំនើប លោក អាន់វ៉ា ថា៖ ខ្ញុំមិនចង់ឱ្យមានការចំណាយលុយរដ្ឋបន្ថែមមកលើរូបខ្ញុំ
28, Nov 2022 , 6:59 pm        
រូបភាព
 រូបថត AFP
រូបថត AFP
នាយករដ្ឋមន្ត្រីទី​១០ របស់ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បដិសេធមិនប្រើប្រាស់រថយន្តទំនើប Mercedes-Benz S600 ថ្មី ដែលទើបបញ្ជាទិញដោយទីស្តីការគណៈរដ្ឋមន្ត្រី។ លោក​បាន​បញ្ជាក់យ៉ាងដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន។

 
លោក អាន់វ៉ា បាន​សរសេរ​ថា៖ «ខ្ញុំមិនចង់ឱ្យមានការចំណាយលុយរដ្ឋបន្ថែមមកលើរូបខ្ញុំទេ។ ដូច្នេះហើយខ្ញុំនឹងប្រើប្រាស់យានយន្តដែលមានស្រាប់ដើម្បីបំពេញការងារផ្លូវការប្រចាំថ្ងៃ»។
 
ក្រោយពីស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន អតីតមេបក្សប្រឆាំងដ៏មានឥទ្ធិពល និងជាអតីតអ្នកទោសនយោបាយរូបនេះ បានបញ្ជាក់ច្បាស់ហើយថាលោកមិនចំណាយលុយជាតិលើការរៀបចំរថយន្តផ្លូវការ និងកែកុនការិយាល័យផ្ទាល់ខ្លួនតាមចិត្តចង់ឡើយ។ 
 
មូលហេតុដែលលោកសម្រេចចិត្តបែបនេះ គឺ លោកចង់បំផុសស្មារតីថ្មីមួយដែលប្រឆាំងរាល់ការខ្ជះខ្ជាយថវិកាជាតិ ហើយស្មារតីនេះត្រូវតែអនុវត្តដោយមនុស្សគ្រប់គ្នា រាប់ទាំងប្រមុខរដ្ឋាភិបាលផង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com