FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Aguero ឆ្លើយតបកីឡាករប្រដាល់ Canelo រិះគន់ Messi ថា មិនយល់ពីបាល់ទាត់
28, Nov 2022 , 8:37 pm        
រូបភាព
 Sergio Kun Aguero អតីតខ្សែប្រយុទ្ធក្រុម Manchester City ឆ្លើយតបភ្លាមៗទៅកាន់អ្នកប្រដាល់ Saul Canelo Alvarez ថាមិនយល់ពីបាល់ទាត់។ កីឡាករប្រដាល់ម្ចាស់ខ្សែក្រវ៉ាត់ WBA, IBF, WBC, WBO ទម្ងន់ធ្ងន់ និងទម្ងន់មធ្យម បានរិះគន់ Lionel Messi ថាបានទាត់ចំអាវក្រុមជម្រើសជាតិម៉ិកស៊ិកអំឡុងពេលអបអរជ័យជម្នះ ២-០ លើម៉ិកស៊ិកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។

 
អាហ្សង់ទីន មានក្តីសង្ឃឹមជាថ្មីក្នុងការប្រកួតប្រជែងបន្តក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ក្រោយយកឈ្នះលើម៉ិកស៊ិកដោយលទ្ធផល ២-០ នៃជំនួបពូល B ថ្ងៃទី២៧ ខែវិច្ឆិកា។ 
 
អ្នកប្រដាលម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ៤ស្ថាប័នផ្សេងគ្នា Canelo បានបង្ហោះសារលើបណ្តាញសង្គម Twitter សង្កត់ធ្ងន់លើ Messi ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ដែលបានទាត់ចំអាវក្រុមជម្រើសជាតិម៉ិកស៊ិកនៅពេលដោះស្បែកជើង ថា Messi មិនគោរពដល់ប្រទេសកំណើតរបស់ខ្លួន។ 
 
នៅក្នុងឃ្លីបវីដេអូមួយដែលបានបង្ហោះដោយខ្សែការពារអាហ្សង់ទីន Nicolas Otamendi បង្ហាញពីការអបអរក្រុមក្រោយឈ្នះម៉ិកស៊ិក អ្នកប្រដាល់ Canelo Alvarez បានគត់សម្គាល់ចំណុចក្នុងវីដេអូនោះបានដែលបង្ហាញចំ Messi ទាត់ចំទង់អាវក្រុមម៉ិកស៊ិក និងបានលោតអបអរដែលហៀបនឹងជាន់ពីលើអាវក្រុមម៉ិកស៊ិកនោះ។ 
 
កីឡាករ Canelo Alvarez បានការសរសេរបង្ហោះលើ Twitter ដូច្នេះ៖ «តើអ្នកបានឃើញទេ Messi បានយកអាវក្រុមជម្រើសជាតិម៉ិកស៊ិកយើង និងប្រៀបបានទង់ជាតិជូតឥដ្ឋការូដែរទេ? រូបគេគួរតែបន់ស្រន់ទៅព្រះ ដែលខ្ញុំមិនបានចេញស្វែករកគេ ដូចដែលអ្វីដែលខ្ញុំបានគោរពទៅអាហ្សង់ទីន។ រូបគេក៏គូរតែផ្តល់ការគោរពដល់ម៉ិកស៊ិកដូចគ្នា។ ខ្ញុំមិននិយាយសំដៅលើប្រទេសទាំងស្រុងនោះទេ ប៉ុន្តែគឺជាទង្វើរ Messi តែម្តង»។
 
យ៉ាងណាមិញបើតាមមតិជាច្រើននៃអ្នកគាំទ្រ Messi ជុំវិញពិភពលោកបានបង្ហាញចំណាប់អារម្មណ៍ខ្លួនត្រង់ចំណុចនោះថា Messi គ្រាន់តែដោះស្បែកជើងហើយប៉ះចំអាវក្រុមម៉ិកស៊ិកនោះដោយគ្មានចេតនាអ្វីនោះទេ។
 
ក្រោយការិះគន់របស់ Canelo សំដៅចំៗទៅកាន់ Messi មិនបានប៉ុន្មានម៉ោងផងនោះ អតីតមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន Aguero បានចេញមុខឆ្លើយតបវិញទៅកាន់អ្នកប្រដាល់ម្ចាស់ខ្សែក្រវ៉ាត់ ៤ស្ថាប័នថារូបគេមិនយល់ពីបាល់ទាត់។
 
«លោក Canelo កុំស្វែករកលេស ឬបញ្ហា ពិតណាស់អ្នកមិនយល់ពីបាល់ទាត់ថាមានរឿងអីខ្លះនៅក្នុងបន្ទាប់ផ្លាស់សម្លៀកបំពាក់។ អាវក្រុមគឺតែងត្រូវបានយកដាក់លើឥដ្ឋក្រោយតែពេលប្រកួតបានបញ្ចប់ ព្រោះតែពោរពេញដោយញ្ញើស។ ហើយបើអ្នកមើលឱ្យច្បាស់ គេគ្រាន់តែដោះស្បែកជើងហើយប៉ះចំតែប៉ុណ្ណោះ»។ Aguero បានសរសេរបង្ហោះលើ Twitter បែបនេះ។ 
 
ក្រោយ Aguero បានឆ្លើយតបទៅកាន់ខ្លួនបែបនេះជំនួសឱ្យអតីតមិត្តរួមក្រុម កីឡាករប្រដាល់ Canelo Alvarez ក៏បានឆ្លើយតបវិញភ្លាមការពារការរិះគន់ខ្លួនលើ Messi ថា ចាប់តាំងពីអាវក្រុមម៉ិកស៊ិកឃើញនៅលើឥដ្ឋការូ វាបានបង្ហាញអំពីការមិនគោរពរួចទៅហើយ៕
 
 
 
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com