FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលកក់កៅអីបន្ទាប់ពីបារាំង និងឈ្នះស្វ៊ីសលើកដំបូងនៅព្រឹត្តិការណ៍ World Cup
29, Nov 2022 , 12:59 am        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
ប្រេស៊ីលរកបានជ័យជម្នះពីស៊្វីស ដោយបញ្ចប់ទៅដោយលទ្ធផល ១-០ ក្នុងកីឡដ្ឋាន 974 នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 នាប្រទេសកាតាថ្ងៃទី២៨ ខែវិច្ឆិកា។ នេះជាលទ្ធផលជ័យជម្នះ ១-០ លើកដំបូងរបស់ប្រេស៊ីលលើស៊្វីសនៅព្រឹត្តិការណ៍ World Cup ដែលក្រុមទាំងពីរបានជួបគ្នានៅឆ្នាំ ១៩៥០ និង ២០១៨ ស្មើ។

 
ចាប់ផ្តើមការប្រកួតនៅវគ្គទីមួយ ប្រេស៊ីលបើកការសម្រុកខ្លាំងលើស៊្វីស ដើម្បីស្វែករកគ្រាប់បាល់ដ៏សំខាន់ក្នុងការជួយពួកគេដណ្តើមបានកៅអីស្វ័យប្រវត្តិត្រឹមការប្រកួតទីពីរនៃវគ្គចែកពូល ពូល G នេះ ប៉ុន្តែរនាំងការពារដ៏រឹងមាំនៃខ្សែការពារស៊្វីសមិនបណ្តោយឱ្យប្រេស៊ីលរកបានគ្រាប់បាល់ងាយៗឡើយ។ ជំនួបនៅវគ្គទីមួយនេះកាន់តែមានភាពតានតឹងខ្លាំងក្នុងការស្វែករកគ្រាប់បាល់ ខណៈក្រុមទាំងសងខាងតែងប្រុងប្រយ័ត្នរៀងខ្លួន ចំណែកប្រេស៊ីលវិញខកខានឱកាសល្អៗមួយលើកជាពីរលើនៅវគ្គទីមួយ។
 
ឈានចូលវគ្គទីពីរ ការស៊ុតបំប៉ោងសំណាញ់ទីលើគ្នានៅតែមិនកើតមាន បើទោះបីប្រេស៊ីលហាក់គ្របដណ្តប់ខ្លាំងលើស៊្វីសដ៏ដោយ ឱកាសច្រើនត្រូវបានកន្លងផុតសម្រាប់ប្រេស៊ីល លទ្ធផល ០-០ គ្មានការប្រែប្រួល។ គ្រាប់បាល់មាសដ៏សំខាន់ដើម្បីជ័យប្រេស៊ីលឆក់បាន ៣ពិន្ទុពីដៃស៊្វីសបានកើតឡើងនៅនាទី៦៤ ដោយការឆ្មក់ស៊ុតដ៏ល្អពីខ្សែប្រយុទ្ធវ័យក្មេង Vinicius JR ប៉ុន្តែគ្រាប់បាល់នោះត្រូវបានបដិសេធវិញដោយសាររូបស្ថិតក្នុងជំហ Off-side ធ្វើឱ្យលទ្ធផលវិលត្រលប់មក ០-០។
 
មិនបណ្តែតបណ្តោយឱ្យបាត់បង់ឱកាសងាយៗឡើយការព្យាយាមរបស់ប្រេស៊ីល កើតឡើងជាថ្មី ដោយការផ្លាស់ប្តូរកីឡាករមួយចំនួនធ្វើឱ្យប្រេស៊ីលមានទម្រង់លេងសម្រុកខ្លាំង Rodrigo កីឡាករវ័យក្មេងបញ្ជូនបាល់ឱកាសមាសទៅឱ្យ Casemiro ស៊ុតទម្លុះសំណាញ់ទីនាំមុខម្តងទៀតនៅនាទី ៨៣។ 
 
លទ្ធផល ១-០ ជួយពាំនាំប្រេស៊ីលឱ្យក្លាយជាក្រុមទីពីរនៅព្រឹត្តិការណ៍ World Cup 2022 កក់កៅអីវគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពីបារាំង។ នេះក៏ជាជ័យជម្នះលើកដំបូងសម្រាប់ប្រេស៊ីលលើស៊្វីសក្នុងព្រឹត្តិការណ៍ World Cup ដែលពួកគេបានជួបគ្នា ៣លើកទាំងលើកនេះ៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com