កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាជាតិលើកទី៣៖ ក្រសួងមហាផ្ទៃឈ្នះមេដាយកីឡាសូហ្វតិន្នីសច្រើនជាងគេសរុប១៤
29, Nov 2022 , 10:59 am        
រូបភាព
ដោយ:
អត្តពលិកនៃក្រុមក្រសួងមហាផ្ទៃធ្វើបានល្អដោយបាននាំយកមេដាយស្ទើរគ្រប់វិញ្ញាពីការប្រកួតកីឡាសូហ្វតិន្នីស ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដោយទទួលបានមេដាយសរុប១៤ ក្នុងនោះមាស៦ ប្រាក់៧ និងសំរឹទ្ធ១។ ក្រសួងមហាផ្ទៃ ស្ថិតនៅកំពូលតារាង ក្រោយបិទបញ្ចប់ការប្រកួតកីឡាសូហ្វតិន្នីស នាថ្ងៃទី២៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

 
ក្រុមក្រសួងមហាផ្ទៃ ឈរលេខ១ មេដាយសរុប១៤ មាស៦ ប្រាក់៧ និងសំរឹទ្ធ១ នាំមុខលេខ២ ខេត្តត្បូងឃ្មុំ មេដាយសរុប៣ មាស១ និងសំរឹទ្ធ២ ខណៈលេខ៣ បានទៅខេត្តកណ្តាល មេដាយសរុប៤ ប្រាក់៣ និងសំរឹទ្ធ១ ចំណែកក្រសួងការពារជាតិ លេខ៤ មេដាយប្រាក់២ រីឯខេត្តកំពង់ស្ពឺ ឈរលេខ៥ មេដាយសរុប៣ ប្រាក់១ និងសំរឹទ្ធ២។
 
ខេត្តព្រៃវែង ឈរលេខ៦ មេដាយសំរឹទ្ធ១ និងលេខ៧ ខេត្តកំពង់ឆ្នាំង មេដាយសំរឹទ្ធ១។ ជាមួយគ្នាក្នុងថ្ងៃបិទបញ្ចប់ការប្រកួតកីឡាសូហ្វតិន្នីស ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នោះដែរ លោក សរ សិទ្ធ អគ្គលេខាធិការនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំការប្រកួតរបស់គណៈកម្មការ និងកីឡាករ-កីឡាការិនី ដែលប្រកួតអស់ពីសមត្ថភាព និងគោរពតាមបទបញ្ជាការប្រកួត ប្រកបដោយក្រមសីលធម៌ ជាឆន្ទៈជំរុញឱ្យលទ្ធផលនៃការប្រកួតបានបញ្ចប់ទៅដោយរលូន និងជោគជ័យ។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតិន្នីស មានកីឡាករ-កីឡាការិនី ៨១នាក់មកពីខេត្ត និងក្រសួងចំនួន៧ ដែលបានបើកការប្រកួតពីថ្ងៃទី២៣-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕
 

Tag:
 កីឡាជាតិសូហ្វតិន្នីស
 កីឡាជាតិលើកទី៣
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com