កីឡាជាតិ
ជាតិ
កីឡាជាតិលើកទី៣៖ ក្រសួងមហាផ្ទៃកើនមេដាយរហូតដល់១៦១ លើសគូប្រជែងពាក់កណ្តាល
29, Nov 2022 , 12:29 pm        
រូបភាព
កីឡាករ-កីឡាការិនី កីឡារាំក្រសួងមហាផ្ទៃ ប្រកួតលើវិញ្ញា Latin 5 Dance វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាជាតិលើកទី៣។
កីឡាករ-កីឡាការិនី កីឡារាំក្រសួងមហាផ្ទៃ ប្រកួតលើវិញ្ញា Latin 5 Dance វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាជាតិលើកទី៣។
ដោយ:
ក្រសួងមហាផ្ទៃ កើនមេដាយរហូតដល់១៦១ ក្នុងនោះមាស៨២ ប្រាក់៣៩ និងសំរឹទ្ធ៤០  ស្ថិតនៅលើកំពូលតារាងមេដាយ ពោលគឺលើសក្រុមលេខ២ដល់ទៅពាក់កណ្តាល ពីការប្រកួតកីឡាជាតិលើកទី៣ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា។



ក្រោយការប្រកួតដំណើរការបាន១០ថ្ងៃ ក្រសួងមហាផ្ទៃនៅតែរក្សាចំណាត់ថ្នាក់លេខ១ ជាមួយមេដាយសរុប១៦១ ក្នុងនោះមាស៨២ ប្រាក់៣៩ និងសំរឹទ្ធ៤០ តាមពីក្រោយដោយ ក្រសួងការពារជាតិ ដែលទទួលបានមេដាយមាស៣៦ ប្រាក់១៩ និងសំរឹទ្ធ២៤ សរុប៧៩។
 
 លេខ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានមេដាយសរុប៦៩ មាស២៥ ប្រាក់២៤ និងសំរឹទ្ធ២០ លេខ៤ ខេត្តកណ្តាល មេដាយសរុប៧៧ មាស២១ ប្រាក់១៩ និងប្រាក់៣៧ ខេត្តសៀមរាប លេខ៥ មេដាយសរុប៤៦  មាស១៣ ប្រាក់១៩ និងសំរឹទ្ធ១៤ លេខ៦ ខេត្តព្រៃវែង មេដាយសរុប៥១ មាស១២ ប្រាក់១៨ និងសំរឹទ្ធ២១។
 
រាជធានីភ្នំពេញ លេខ៧ មេដាយសរុប៦៧ មាស១០ ប្រាក់២១ និងសំរឹទ្ធ៣៦ លេខ៨ ខេត្តស្វាយរៀង មេដាយសរុប៣១ មាស១០ ប្រាក់១៥ និងសំរឹទ្ធ៦ ខេត្តកំពត លេខ៩ មេដាយសរុប២៣ មាស៩ ប្រាក់៦ និងសំរឹទ្ធ៨ លេខ១០ ខេត្តតាកែវ មេដាយសរុប១៥ មាស៩ ប្រាក់២ និងសំរឹទ្ធ៤ លេខ១១ ខេត្តកំពង់ចាម មេដាយសរុប៣៤ មាស៨ ប្រាក់៨ និងសំរឹទ្ធ១៨ លេខ១២ ខេត្តកំពង់ឆ្នាំង មេដាយសរុប៤០ មាស៦ ប្រាក់១០ និងសំរឹទ្ធ២៤ លេខ១៣ ខេត្តបាត់ដំបង មេដាយសរុប៣០ មាស៦ ប្រាក់៨ និងសំរឹទ្ធ១៦។
 
ខេត្តកែប លេខ១៤ មេដាយសរុប១៨ មាស៦ ប្រាក់៦ និងសំរឹទ្ធ៦ លេខ១៥ ខេត្តប៉ៃលិន មេដាយសរុប៣០ មាស៥ ប្រាក់៩ និងសំរឹត្ធ១៦ ខេត្តកំពង់ស្ពឺ មេដាយសរុប២៧ មាស៤ ប្រាក់១០ និងសំរឹទ្ធ១៣ លេខ១៧ ខេត្តព្រះសីហនុ មេដាយសរុប២០ មាស៤ ប្រាក់៨ និងសំរឹទ្ធ៨ លេខ១៨ ខេត្តក្រចេះ មេដាយសរុប៧ មាស៤ ប្រាក់៣ លេខ១៩ ខេត្តខេត្តស្ទឹងត្រែង មេដាយសរុប២១ មាស៣ ប្រាក់៨ និងសំរឹទ្ធ១០។
 
លេខ២០ ខេត្តពោធិ៍សាត់ មេដាយសរុប១១ មាស២ ប្រាក់៤ និងសំរឹទ្ធ៥ លេខ២១ ខេត្តកោះកុង មេដាយសរុប១០ មាស២ ប្រាក់៤ និងសំរឹទ្ធ៤ លេខ២២ ខេត្តត្បូងឃ្មុំ មេដាយសរុប១៦ មាស១ ប្រាក់៨ និងសំរឹទ្ធ៧ លេខ២៣ ខេត្តព្រះវិហារ មេដាយសរុប៣ មាស១ ប្រាក់១​ និងសំរឹទ្ធ១ ខេត្តរតនគីរី លេខ២៤ មេដាយសរុប៣ មាស១ ប្រាក់១ និងសំរឹទ្ធ១ ខេត្តបន្ទាយមានជ័យ លេខ២៥ មេដាយសរុប១៧ ប្រាក់៨ និងសំរឹទ្ធ៩ លេខ២៦ ខេត្តកំពង់ធំ មេដាយសរុប៦ ប្រាក់១ និងសំរឹទ្ធ៥ ខេត្តមណ្ឌលគីរី លេខ២៧ មេដាយសរុប៥ ប្រាក់១ និងសំរឹទ្ធ៤ និងខេត្តឧត្តរមានជ័យ លេខ២៨ មានមេដាយប្រាក់១។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៣ មានកីឡា៣៨ប្រភេទ និងមានកីឡាប៉ារ៉ាហ្គេម៧ ចូលរួមប្រកួតប្រជែងមកពី រាជធានី-ខេត្ត និងក្រសួងចំនួន២៨ ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕
 

Tag:
 កីឡាជាតិលើកទី៣
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com