FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖​ អ្នកគាំទ្រនៅកាតារំឭកអាល្លឺម៉ង់ អំពីការរើសអើងជាតិសាសន៍ចំពោះ Ozil
29, Nov 2022 , 3:09 pm        
រូបភាព
អំឡុងការប្រកួតរវាងអាល្លឺម៉ង់ស្មើអេស្ប៉ាញនៅ World Cup 2022 អ្នកគាំទ្រនៅក្នុងប្រទេសកាតា បានបង្ហាញផ្ទាំងរូបភាព Mesut Ozil ដើម្បីរំឭកអាល្លឺម៉ង់ដែលធ្លាប់រើសអើង Ozil។ អ្នកគាំទ្រកាតាធ្វើបែបនេះ ដើម្បីឆ្លើយតបអាល្លឺម៉ង់ចំពោះការប្រឆាំងតវ៉ារបស់ពួកគេជុំវិញការហាមរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លើប្រធានក្រុម​ដែលពាក់សញ្ញា «One Love»។​​



Mesut Ozil អតីតសមាជិកកីឡាករក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្លាយជាកីឡាករម្នាក់ប្រចាំនៅប្រទេសអាល្លឺម៉ង់ដែលរងការរើសអើងជាតិសាសន៍ខ្លាំង បើទោះរូបគេបានដើរតួរយ៉ាងសំខាន់ក្នុងការជួយអាល្លឺម៉ង់ឱ្យឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល។
 
អ្នកគាំទ្រនៅក្នុងការប្រកួត រវាងអាល្លឺម៉ង់ទល់អេស្ប៉ាញ នាជំនួបវគ្គសន្សំពិន្ទុពូល E នៅថ្ងៃទី២៧ ខែវិច្ឆិកា អ្នកគាំទ្រមួយចំនួន បានបង្ហាញអាកប្បកិរិយាត្រាប់តាមកីឡាករអាល្លឺម៉ង់ដោយបានយកដៃបិទមាត់ ខណៈក្នុងដៃពួកគេមានបង្ហាញរូបភាពអតីតកីឡាករអាល្លឺម៉ង់ Mesut Ozil។ 
 
ការបង្ហាញពីរូបភារបស់ Ozil ពីសំណាក់អ្នកគាំទ្រទាំងនោះ ក្នុងនៃឆ្លើយតបទៅកាន់ក្រុមកីឡាករអាល្លឺម៉ង់ ដែលប្រឆាំងតវ៉ា FIFA កាលពីសប្តាហ៍មុនលើរឿងបញ្ហាស្លាកប្រធានក្រុម One Love ប៉ុន្តែអាល្លឺម៉ង់ខ្លួនឯង ក៏ធ្លាប់រើសអើងលើ Ozil ដូចគ្នា។ 
 
Ozil ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយរូបគេក្លាយជាគោលដៅនៃការរើសអើងជាតិសាសន៍ខ្លាំង និងគ្មានការគោរពលើរូបគេ បន្ទាប់ពីអាល្លឺម៉ង់ធ្លាក់ត្រឹមវគ្គចែកពូលព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។
 
យ៉ាងណាមិញក្រោយប្រកួតស្មើ ១-១ ទល់អេស្ប៉ាញក្នុងកីឡដ្ឋាន Al Bayt ប្រទេសកាតា ខ្សែបម្រើ Ilkay Gundogan របស់ក្រុមអាល្លឺម៉ង់បាននិយាយថារូបគេ និងក្រុមអាល្លឺម៉ង់ចង់ផ្តោតលើបាល់ទាត់តែមួយគត់ ដោយមិនពាក់ព័ន្ធរឿងនយោបាយ។
 
«និយាយឱ្យត្រង់ ទស្សនៈរបស់ខ្ញុំពេលនេះគឺ ឥឡូវនយោបាយបានចប់ហើយ។ ប្រទេសកាតាគឺមានមោទកភាពក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup ហើយក៏ជាប្រទេសកាន់សាសនាអ៊ីស្លាម ហើយខ្ញុំក៏បានកើតចេញពីគ្រួសារជនជាតិអ៊ីស្លាម។ ដូច្នេះពេលនេះ យើងគួរគិតតែបាល់ទាត់ ឯបញ្ហានយោបាយគួរទុកមួយឡែកសិន។»។ Gundogan បាននិយាយបែបនេះក្នុងសន្និសីទកាសែត។
 
អាល្លឺម៉ង់បច្ចុប្បន្នស្ថិតក្នុងជំនួបពូល E ដោយឆ្លងកាត់ ២ប្រកួតអាល្លឺម៉ង់រកបានត្រឹមតែ​ ១ពិន្ទុប៉ុណ្ណោះ ក្រោយជួបជប៉ុន និងអេស្ប៉ាញរួច។ ការប្រកួតបន្ទាប់អាល្លឺម៉ង់ត្រូវជួបកូស្តារីកា ដែលឈរនៅលេខបី មាន ៣ពិន្ទុក្នុងពូលកំពុងតែប្រជែងពិន្ទុបន្ថែម៕
 
 

Tag:
 World Cup
  អាល្លឺម៉ង់
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com