ជាតិ
កម្ពុជា បន្តមាន​ភ្លៀងធ្លាក់កម្រិតបង្គួរមួយសប្តាហ៍ទៀត​
30, Nov 2022 , 7:59 am        
រូបភាព
កម្ពុជាបន្តមានភ្លៀងធ្លាក់កម្រិតបង្គួររយៈពេលមួយសប្ដាហ៍
កម្ពុជាបន្តមានភ្លៀងធ្លាក់កម្រិតបង្គួររយៈពេលមួយសប្ដាហ៍
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ។ ជាមួយគ្នានេះចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែធ្នូ នឹងមានឥទ្ធិពលប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន។



តាម​ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី​២៩ ធ្នូនេះ ​ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ទាំងពីរ អាចធ្វើឱ្យស្ថានភាពអាកាសធាតុនៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពងរាប អាចមានភ្លៀងតិចតួច ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២  ខែធ្នូ។ ជាមួយគ្នានេះ ពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ ។ ចំពោះតំបន់មាត់សមុទ្រវិញ​ អាចនឹងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com