ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​បម​៖ «​ឋានៈ​តួនាទី ដែល​លោក យ៉ង សាំង​កុមារ ទទួលបាន​ស័ក្ដិសម​នឹង​សមត្ថភាព​»
29, Nov 2022 , 9:48 pm        
រូបភាព
ស្ថាបនិក និងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបភាព៖ ហ្វេសប៊ុកគណបក្សប្រជាធិបតេ្យមូលដ្ឋាន
ស្ថាបនិក និងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបភាព៖ ហ្វេសប៊ុកគណបក្សប្រជាធិបតេ្យមូលដ្ឋាន
​ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) បានចេញ​សេចក្ដីថ្លែងការណ៍ ស្វាគមន៍​ដែល​លោក យ៉ង សាំង​កុមារ ទទួលបាន​ឋានៈ​តួនាទី ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​២៩ វិច្ឆិកា​នេះ​។ គ​បម អះអាងថា ឋានៈ​តួនាទី​នេះ ស័ក្ដិសម​នឹង​សមត្ថភាព​របស់លោក​ប​ណ្ឌិ​ត យ៉ង សាំង​កុមារ​។​


 
​នៅ​យប់​ថ្ងៃទី​២៩ វិច្ឆិកា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) បានចេញ​សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​តំណែង​ដែល​លោក យ៉ង សាំង​កុមារ ទទួលបាន ក្រោយ​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​សេចក្ដីថ្លែងការណ៍​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លើកឡើង​ដូច្នេះ​៖ «​ស្វាគមន៍​ដែល​លោក​បណ្ឌិត យ៉ង សាំង​កុមារ ទទួលបាន​ឋានៈ​តួនាទី ស័ក្ដិសម​នឹង​សមត្ថភាព​របស់លោក​»​។ 
 
​ទន្ទឹមនឹងនេះ គ​បម សង្ឃឹមថា រដ្ឋាភិបាល នឹង​ផ្ដល់​អំណាច ធនធាន និង​សិទ្ធិ​គ្រប់គ្រាន់​ជូន​លោក យ៉ង សាំង​កុមារ ក្នុងការ​បេសកកម្ម​ជួ​យ​កសិករ​ខ្មែរ​។ បើតាម​សេចក្ដីថ្លែងការណ៍​ខាងលើ គ​បម នឹង​រៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី​រក​អ្នក​មក​ជំនួស​តួនាទី​របស់លោក យ៉ង សាំង​កុមារ​។
 
​សូមបញ្ជាក់ថា លោក យ៉ង សាំង​កុមារ ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ទាប់ពី​លោក​ប្រកាស​ចូលរួម​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះ បណ្ឌិត​កសិកម្ម​រូបនេះ ក៏បាន​ជួប​ជាមួយ​សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ វិច្ឆិកា​ផងដែរ​៕ 
 
 

Tag:
 នយោបាយ​
  កសិកម្ម​
  យ៉ង សាំង​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com