សូមបញ្ជាក់ថា គណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី បានចុះបញ្ជី «សិល្បៈនៃការធ្វើគ្រឿងស្មូនរបស់ជនជាតិចាម» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការសង្គ្រោះបន្ទាន់ រួមជាមួយសំណើរ៣ផ្សេងទៀត ពីស៊ីលី (Quinchamalí and Santa Cruz de Cuca pottery), តួកគី (Traditional Ahlat stonework) និងអាល់បានី (ជំនាញត្បាញ Xhubleta, skills, craftsmanship and forms of usage)។