អន្តរជាតិ
វិធីសាស្រ្តធ្វើតែបែបប្រពៃណីចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីយូណេស្កូ
30, Nov 2022 , 9:32 pm        
រូបភាព
វិធីសាស្រ្តដាំ និងធ្វើតែបែបប្រពៃណីចិន នៅថ្ងៃទី២៩ ខែវិច្ឆិកា ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក។

 
តែ ជារុក្ខជាតិម្យ៉ាង ដែលពេញនិយមយ៉ាងខ្លាំងនៅក្នុងបណ្តាប្រទេសជាច្រើន ជាពិសេសនៅចិនតែម្តង។ នៅថ្ងៃទី២៩ ខែវិច្ឆិកា វិធីសាស្រ្តដាំតែ ចំណេះ និងជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងដំណាំតែ ការរើសស្លឹកតែ ការហូប និងការចែករំលែកតែ ត្រូវបានដាក់បញ្ចូលទៅក្នុង«បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ។ 
 
បច្ចេកទេសធ្វើ និងដាំតែបែបប្រពៃណីចិននេះ ត្រូវបានរកឃើញនៅក្នុងខេត្ត Zhejiang, ខេត្ត Jiangsu, ខេត្ត Jiangxi, ខេត្ត Hunan, ខេត្ត Anhui រួមទាំងខេត្ត និងតំបន់ស្វយ័តជាច្រើនទៀត។ 
 
ដោយសារចិនជាប្រទេសមួយពេញនិយមតែ អ្នកផលិតបានអភិវឌ្ឍរុក្ខជាតិមួយនេះ ទៅជា៦ប្រភេទដូចជា តែបៃតង តែលឿង តែប្រភេទ Dark tea, តែស, តែអ៊ូឡុង (Oolong) និងតែខ្មៅ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com