កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាជាតិ ៖ ក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ
01, Dec 2022 , 11:19 am        
រូបភាព
ក្បួនដង្ហែរពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១។
ក្បួនដង្ហែរពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១។
ដោយ:
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ បានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃទី៣០ខែវិច្ឆិកា នាពហុកីឡដ្ឋានមរតកតេជោ។ ក្រសួងមហាផ្ទៃ និងកីឡាជនមានពិការភាព ខេត្តកណ្តាល ឈ្នះមេដាយច្រើនជាងគេ។



ក្រសួងមហាផ្ទៃ ឈរលេខ១ ដោយមេដាយមាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥១ តាមពីក្រោយដោយ ក្រសួងការពារជាតិ បានមេដាយមាស៦១ ប្រាក់៣៣ និងសំរឹទ្ធ៣១ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស២៩ ប្រាក់២៤ និងសំរឹទ្ធ២៤ ។ ខេត្តព្រៃវែង មេដាយមាស១៧ ប្រាក់២៨ និងសំរឹទ្ធ២៩ , ខេត្តសៀមរាប មេដាយមាស១៥ ប្រាក់២២ និងសំរឹទ្ធ២១ , រាជធានីភ្នំពេញ មេដាយមាស១០ ប្រាក់១៥ និងសំរឹទ្ធ៣៤ ,ខេត្តកំពង់ចាម មេដាយមាស១០ ប្រាក់១០ និងសំរឹទ្ធ១៨។


ក្បួនដង្ហែរកិឡាប៉ារ៉ាឡាំពិក ក្នុងថ្ងៃបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។
 
ខេត្តកណ្តាល មេដាយមាស៨ ប្រាក់២១ និងសំរឹទ្ធ៣៨ ,ខេត្តស្វាយរៀង មេដាយមាស៨ ប្រាក់១២ និងសំរឹទ្ធ៧ ,ខេត្តបាត់ដំបង មេដាយមាស៨ ប្រាក់៩ និងសំរឹទ្ធ២៥ , ខេត្តប៉ៃលិន មេដាយមាស៨ ប្រាក់៩ និងសំរឹទ្ធ១៩ ,ខេត្តកំពត មេដាយមាស៨ ប្រាក់៨ និងសំរឹទ្ធ១២ ,ខេត្តកែប មេដាយមាស៧ ប្រាក់១៣ និងសំរឹទ្ធ៨ ,ខេត្តព្រះសីហនុ មេដាយមាស៧ ប្រាក់៩ និងសំរឹទ្ធ១០ ,ខេត្តតាកែវ មេដាយមាស៧ ប្រាក់១ និងសំរឹទ្ធ៥ ,ខេត្តកំពង់ឆ្នាំង មេដាយមាស៦ ប្រាក់១០ និងសំរឹទ្ធ២២។
 
ខេត្តពោធិ៍សាត់ មេដាយមាស៥ ប្រាក់៧ និងសំរឹទ្ធ៥ ,ខេត្តស្ទឹងត្រែង មេដាយមាស៤ ប្រាក់១០ និងសំរឹទ្ធ១២ ,ខេត្តក្រចេះ មេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ២ ,ខេត្តកំពង់ស្ពឺ មេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ១១ ,ខេត្តកោះកុង មេដាយមាស២ ប្រាក់៥ និងសំរឹទ្ធ៥ ,ខេត្តត្បូងឃ្មុំ មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៦ , ខេត្តព្រះវិហារ មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៥ ,ខេត្តកំពង់ធំ មេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១០ ,ខេត្តរតនគិរី មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ ,ខេត្តបន្ទាយមានជ័យ មេដាយប្រាក់៩ និងសំរឹទ្ធ១១​ ,ខេត្តឧត្តរមានជ័យ មេដាយប្រាក់២ និងសំរឹទ្ធ៣ និងខេត្តមណ្ឌលគិរី មេដាយប្រាក់១ និងសំរឹទ្ធ៤។
 
ចំណែកកីឡាជនពិការ ខេត្តកណ្តាល ឈរលេខ១ ដោយឈ្នះមេដាយមាស១៥ ប្រាក់៤ និងសំរឹទ្ធ៩ ,ខេត្តស្វាយរៀង មេដាយមាស៧ ប្រាក់៥ និងសំរឹទ្ធ១ , ខេត្តកំពត មេដាយមាស៤ ប្រាក់៣ , រាជធានីភ្នំពេញ មេដាយមាស៣ ប្រាក់៩ និងសំរឹទ្ធ១០ ,ខេត្តកំពង់ស្ពឺ មេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៣ , ខេត្តព្រៃវែង មេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៣ ,ខេត្តតាកែវ មេដាយមាស៣ និងប្រាក់១ ,ខេត្តកំពង់ឆ្នាំង មេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ៦។
 
ខេត្តពោធិ៍សាត់ មេដាយមាស២ ប្រាក់២ និងសំរឹទ្ធ២ ,ខេត្តកំពង់ចាម មេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៦ ,ខេត្តកែប មេដាយមាស១ និងសំរឹទ្ធ១ ,ខេត្តត្បូងឃ្មុំ មេដាយប្រាក់៦ និងសំរឹទ្ធ១, ខេត្តសៀមរាប មេដាយប្រាក់៥ ,ខេត្តបាត់ដំបង មេដាយប្រាក់១ និងសំរឹទ្ធ២។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ បានចាប់បើកនៅថ្ងៃទី១៩ និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នាពហុកីឡដ្ឋានមរតកតេជោ ដែលមានក្រសួង និងរាជធានី-ខេត្តចំនួន២៨ ចូលរួមប្រកួតប្រជែង៕
 

Tag:
 កីឡាជាតិលើកទី៣
 កីឡាជនពិការលើកទី១
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com