ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរខួបគម្រប់ ៩ឆ្នាំនៃធនាគារ ហុង លីអុង កម្ពុជា និងការផ្ដល់ជូនអត្រាការប្រាក់ពិសេសសម្រាប់ការដាក់ប្រាក់សន្សំ
01, Dec 2022 , 3:09 pm        
រូបភាព
ដើម្បីអបអរសាទរខួបគម្រប់ ៩ឆ្នាំ នៅក្នុងប្រទេសកម្ពុជា និងខួបគម្រប់ ១១៧ឆ្នាំ នៅក្នុងប្រទេសម៉ាឡេស៊ី ធនាគារ ហុង លីអុង នឹងធ្វើការ​​ផ្ដល់នូវអត្រាការប្រាក់ដ៏ពិសេសជូនដល់អតិថិជនសម្រាប់ការដាក់ប្រាក់សន្សំជាប្រាក់ដុល្លារអាមេរិកលើគណនីប្រាក់បញ្ញើមានកាលកំណត់ ក្នុងរយៈពេល ១២ខែ នឹងទទួលបានអត្រាការប្រាក់រហូតដល់ ៦.៥% ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ៖ លេខទូរស័ព្ទ ០២៣ ៩៩៩ ៧១១ អ៊ីម៉ែល [email protected] ទំព័រហ្វេសប៊ុក / Instagram @HLBCambodia ឫ គេហទំព័រ www.hlb.com.kh
 
ធនាគារ ហុង លីអុង ជាធនាគារដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ដែលមានប្រវត្តិ១១៧ឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ ហើយធនាគារនេះបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០១៣។ 
 


ធនាគារ ហុង លីអុង បានរីកចម្រើនក្លាយជាធនាគារដ៏រឹងមាំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុរឹងមាំដទៃទៀតនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងតំបន់ ជាមួយនឹងវត្តមាននៅក្នុងប្រទេស សិង្ហបុរី វៀតណាម ហុងកុង​ ចិន និងកម្ពុជា។ ​អស់រយៈពេលជាច្រើនឆ្នាំមកនេះ ធនាគារ ហុង លីអុង នៅតែប​ន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការរីកលូតលាស់ និងចូលរួមចំណែកដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួនប៉ុណ្ណោះទេ ព្រមទាំងមានការទទួលបាន​នូវបទពិសោធន៍ និងជំនាញពីទីស្នាក់ការកណ្ដាលរបស់ខ្លួន ដើម្បីបន្ថែម​គុណប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។
 
លើសពីនេះ ធនាគារ ហុង លីអុង មានមោទកភាពជាធនាគារសហគមន៍មួយដែលមានគុណតម្លៃស្នូលរបស់ខ្លួនគឺ ឈរជើងនៅទីនេះក្នុងរយៈពេលវែង។ ធនាគារ ហុង លីអុង មានតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ ដែលមិនត្រឹមតែអំណោយផលសម្រាប់អាជីវកម្មប៉ុណ្ណោះទេ តែក៏មានភាពអំណោយផល និងផ្ដល់ការគាំទ្រដល់សហគមន៍ដែលនៅជុំវិញយើង ជួយឱ្យសហគមន៍មានភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងភាព រឹងមាំយូរអង្វែង។


 
នាយកគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង លោក Terrence Teoh​ បានមានប្រសាសន៍ថា៖“ជូនចំពោះអតិថិជនជាទីគោរព យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន សម្រាប់ការជឿទុកចិត្តមកលើធនាគារយើងខ្ញុំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដែលធ្វើឱ្យយើងខ្ញុំក្លាយជាធនាគារពាណិជ្ជដ៏ឈានមុខមួយនៅ ក្នុងប្រទេសកម្ពុជា។ យើងខ្ញុំមានកិត្តិយសដែលទទួលបានការជឿទុកចិត្តពីអតិថិជន ហើយយើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីកំលាំងកាយចិត្តដើម្បីបម្រើសេវាកម្មធនាគារជូនអតិថិជនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ 
 
ជូនចំពោះបុគ្គលិកធនាគារផ្ទាល់ សូមអរគុណចំពោះការផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការជាមួយអ្នកទាំងអស់គ្នាដែលមាន ទេពកោសល្យ និងតែងតែខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តលើការងារជារៀងរាល់ថ្ងៃ។ ការប្តេជ្ញាចិត្តរបស់អ្នកក្នុងការផ្ដល់សេវាកម្មយ៉ាងល្អជូនអតិថិជន និងផ្ដល់គុណតម្លៃដល់ធនាគារ គឺជាកត្តាសំខាន់​​ដែលធ្វើអោយ​ធនាគារ ហុង លីអុង ក្នុងប្រទេសកម្ពុជាតែងតែទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់។
 


ជូនចំពោះដៃគូសហការជាទីគោរព ខ្ញុំជឿជាក់ថា នៅពេលដែលអតិថិជនរបស់យើងរីកចម្រើន​ ធនាគារក៏ដំណើរការប្រសើរឡើងដូចគ្នា។ យើងខ្ញុំមានមោទកភាពដែល​បាន​ក្លាយ​ជា​អ្នកចូលរួមចំណែកបង់ពន្ធច្រើនបំផុតមួយក្នុងចំណោមអ្នកជាប់ពន្ធនានាសម្រាប់ប្រទេសកម្ពុជា ហើយយើងអាចធ្វើទៅបានដោយសារតែការគាំទ្រ និងការជឿទុកចិត្តពី
អតិថិជន សហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការិយាល័យឥណទានកម្ពុជា។ យើងខ្ញុំសន្យាថានឹងផ្ដល់ជូនសេវាកម្មធនាគារបន្តទៅមុខឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។”
 
ធនាគារ ហុង លីអុង ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំ ដែលមានដើមកំណើតចំណាស់ជាងគេក្នុងប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ ​១៩០៥។
 
អំពី ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី 

ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី (ដែលតទៅនេះហៅថា “ធនាគារហុង លីអុង”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ធនាគារ ហុង លីអុង ប៊ើហាដ (Hong Leong Bank Berhad) ដែលជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាសាធារណៈ នៅប្រទេសម៉ាឡេស៊ី  និងជាសមាជិកនៃសម្ព័ន្ធ ហុង លីអុង (“Hong Leong Group”) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ធនាគារ ហុង លីអុង បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៣ និងបានចាប់ផ្ដើមប្រតិបត្តិការធនាគារដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៣ ដោយអនុញ្ញាតឱ្យធនាគារបម្រើជូនអតិថិជនបុគ្គល និងអតិថិជនជនអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា៕ 
Media Contact:
 
LYTA THY
Strategy and Transformation x Digital Marketing
Tel: +855 17 609 819
 


© រក្សាសិទ្ធិដោយ thmeythmey.com