ជាតិ
កងកម្លាំងមួកខៀវកម្ពុជា៣រូប ដែលរងគ្រោះដោយសារមីន បានចេញពីមន្ទីរពេទ្យហើយ
01, Dec 2022 , 3:34 pm        
រូបភាព
ភ្នំពេញ៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលរងគ្រោះដោយសារផ្ទុះមីនក្នុងប្រទេសម៉ាលី បានចេញពីមន្ទីរពេទ្យហើយ ក្រោយទទួលការព្យាបាលនៅមន្ទីពេទ្យកម្រិត២ របស់អង្គការសហប្រជាជាតិប្រទេសនីហ្សេរីយ៉ា ប្រចាំទីបញ្ជាការយោធាភូមិភាគខាងលិច (Sector West MINUSMA)។



កងកម្លាំងមួកខៀវកម្ពុជា បានរងគ្រោះដោយសារផ្ទុះមីននៅប្រទេសម៉ាលី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលទៅបំពេញបេសកកម្មបោសសម្អាតមីន។ បើតាមលោកស្រី កុសល មាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព យោធិនទាំង៣នាក់ដែលរងគ្រោះនោះ មានឈ្មោះ ម៉ី គឹមថុង ជាបុគ្គលិកពេទ្យ, ពេញ រស្មី ជាតៃកុងទ្បាន និង លោក ម៉ែន ថារ៉ា ជាបុគ្គលិកស្រាវជ្រាវរុករក។  
 
លោកស្រី បានបញ្ជាក់ថាប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី១ធ្នូនេះ ថា បច្ចុប្បន្ន យោធិនទាំង៣រូបនេះ បានចេញពីមន្ទីរពេទ្យ ក្រោយស្ថានភាពរបួសមានភាពប្រសើរឡើងច្រើន៕
 
 

Tag:
 កងកម្លាំងមួកខៀវ
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com