FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Scaloni ៖ រឿងអាក្រក់បំផុតរបស់អាហ្សង់ទីន នឹងត្រូវប្រកួតវគ្គ១៦ក្រុម ក្រោយសម្រាកតែ២ថ្ងៃ
01, Dec 2022 , 9:29 pm        
រូបភាព
លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ថ្ងៃទី១ ខែវិច្ឆិកា បង្ហាញអារម្មណ៍ហួសចិត្ត បន្ទាប់ពីអាហ្សង់ទីនត្រូវបន្តការប្រកួតវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 ក្រោយសម្រាកបានតែ២ថ្ងៃប៉ុណ្ណោះក្រោយបញ្ចប់វគ្គចែកពូល។ ក្រុមពីទ្វីបអាម៉េរិកឡាទីនមួយនេះ ត្រូវជួយអូស្ត្រាលីវគ្គ១៦ក្រុមនៅថ្ងៃទី៣ ខែធ្នូ។



ក្រុមម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាម៉េរិកខាងត្បូង Copa America អាហ្សង់ទីនរកបានជ័យជម្នះលើប៉ូឡូញ ២-០ ដើម្បីដណ្តើមកៅអីវគ្គ ១៦ក្រុម ក្នុងជំនួបចុងក្រោយនៃវគ្គចែកពូល។ អាហ្សង់ទីននឹងត្រូវបន្តការប្រកួតវគ្គជម្រុះ ១៦ក្រុមទល់អូស្រ្តាលីបន្តនៅថ្ងៃទី៣ ខែធ្នូ ពោលក្រោយប៉ះប៉ូឡូញត្រឹម២ថ្ងៃ។
 
ឃើញការប្រកួតដ៏មមារញឹកដែលក្រុមមិនមានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនឱ្យបានល្អ លោក Lionel Scaloni វ័យ ៤២ឆ្នាំ បានបង្ហាញអារម្មណ៍ដូច្នេះ៖ «ខ្ញុំគិតថាជារឿងដ៏ឆ្កួតលីលាបំផុតដែលត្រូវលេងក្នុងពេលពីរថ្ងៃបន្ទាប់ទៀត ហើយនៅពេលដែលអ្នកជាក្រុមស្ថិតនៅកំពូលតារាងថែមទៀត ខ្ញុំមិនយល់ពីរឿងនេះទេ។ គិតមើលទៅថាម៉ោងប៉ុន្មានហើយពេលនេះ ជិតម៉ោង ១ព្រឹកទៅហើយ ថ្ងៃនេះ ថ្ងៃបន្ទាប់គឺយើងត្រូវត្រៀមខ្លួន ហើយយើងនឹងលេងតែម្តង យើងគួរតែទទួកបានពេលសម្រាកច្រើនជាងនេះ។»។ 
 
ដោយឡែកអូស្ត្រាលី ពួកគេមានប្រៀបជាងក្រុមមកពីទ្វីបអាម៉េរិកខាងត្បូងដោយមានពេលសម្រាកច្រើនម៉ោងជាង នឹងអាចធ្វើឱ្យក្រុមទ្វីបអាស៊ីមួយនេះមានពេលត្រៀមខ្លួនបានល្អ នៅការប្រកួតវគ្គ ១៦ក្រុម។
 
ក្រោយជ័យជម្នះលើប៉ូឡូញ ២-០ អាហ្សង់ទីនឡើងវគ្គ ១៦ក្រុមចុងក្រោយជាលើកទី១៤ ក្នុងប្រវត្តិសាស្ត្រដែលពួកគេបានបង្ហាញវត្តមាន ១៨លើកនៅ World Cup ទាំងលើកនេះ។ ក្នុងចំណោមការបង្ហាញខ្លួន ១៧លើកមុនអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកក្នុងឆ្នាំ ១៩៧៨ និង ១៩៨៦៕
 

Tag:
 ​​World Cup
  Lionel Scaloni
© រក្សាសិទ្ធិដោយ thmeythmey.com