ក្បួនខ្នាតសិប្បកម្ម និងវប្បធម៌នៃ «នំប៉័ង Baguette បារាំង» (Les savoir-faire artisanaux et la culture de la baguette de pain/Artisanal know-how and culture of baguette bread) ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា។