កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡារាំ៖ គ្រូជម្រើសជាតិថា បើអាយុស្រករគ្នាអត្តពលិកកម្ពុជា មិនចាញ់ប្រទេសតំបន់អាស៊ានឡើយ
02, Dec 2022 , 6:59 pm        
រូបភាព
អត្តពលិកជម្រើសជាតិកីឡារាំកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នាពេលកន្លងទៅ។
អត្តពលិកជម្រើសជាតិកីឡារាំកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នាពេលកន្លងទៅ។
ដោយ:
កីឡាករ-កីឡាការិនីកីឡារាំកម្ពុជានៅមានកម្រិត ប៉ុន្តែប្រសិនបើអាយុស្រករគ្នាអត្តពលិកកម្ពុជា មិនចាញ់បណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនឡើយ។ លោក ស៊ូវ តុង  គ្រូបង្វឹកកីឡារាំជម្រើសជាតិកម្ពុជា លើកឡើងដូច្នេះក្រោយបញ្ចប់ការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា។

 
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ជាការដកពិសោធចុងក្រោយនៃកីឡារាំកម្ពុជា ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ។ សម្រាប់កីឡារាំកម្ពុជា បានត្រៀមលក្ខណៈបានរួចរាល់ក្នុងការប្រជែងមេដាយនៅឆ្នាំ២០២៣ ខាងមុខ។
 
លោក ស៊ូវ តុង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡារាំកម្ពុជា មើលឃើញកម្រិតសមត្ថភាព កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា នៅមិនអាចប្រៀបជាមួយប្រទេសផ្សេងៗបានទេ ដោយកីឡារាំកម្ពុជាទើបនឹងបង្កើត និងការហ្វឹកហាត់ទើបបានរយៈពេល៧ឆ្នាំចុងក្រោយនេះ។ យ៉ាងណា លោកតុងនៅតែហ៊ាននិយាយថា ប្រសិនបើប្រៀបធៀបអាយុស្រករគ្នាកម្ពុជាគឺមិនចាញ់ប្រទេសក្នុងតំបន់អាស៊ានឡើយ។
 
«និយាយពីប្រទេសក្នុងតំបន់អាស៊ាន កីឡាករ-កីឡាការិនីកីឡារាំដែលមានអាយុស្របាលគ្នាយើងអត់ចាញ់គេទេ ដោយឡែក គេមានអាយុច្រើនជាង គេហាត់បានយូរឆ្នាំជាងគេចូលកម្រិតអាជីព អ៊ីចឹងយើងមិនអាចទាន់គេទេ គេមានប្រវត្តិរាប់សិបឆ្នាំហើយ រីឯយើងមិនទាន់បាន១០ឆ្នាំទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ូវ តុង៕
 
 
 
 

Tag:
 កីឡារាំ
 ស៊ូវ តុង
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com