FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វ៊ីសក្លាយជាក្រុមចុងក្រោយឡើងវគ្គ ១៦ក្រុមក្រោយឈ្នះស៊ែប៊ីយ៉ាងលំបាក ឯប្រេស៊ីលចាញ់កាមេរូន
03, Dec 2022 , 4:04 am        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីសក្លាយជាក្រុមចុងក្រោយគេដែលធ្វើដំណើរទៅកាន់វគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍ World Cup 2022 ដោយយកឈ្នះលើស៊ែប៊ីលទ្ធផល ៣-២ យ៉ាងលំបាកក្នុងជំនួបពូល G ចំណែកប្រេស៊ីលប្រកួតចាញ់កាមេរូន ១-០។



ប្រេស៊ីលបញ្ចប់ចំណាត់ថ្នាក់លេខ១ កំពូលតារាងដោយមាន៦ពិន្ទុ ក្រោយប្រកួតចាញ់កាមេរូន នៃការប្រកួតជុំចុងក្រោយវគ្គចែកពូល នាកីឡដ្ឋាន Lusail Iconic រាត្រីថ្ងៃទី២ ឈានចូលថ្ងៃទី៣ធ្នូ។ កាមេរូនអស់ឱកាសដោយមិនទោះអាចយកឈ្នះលើប្រេស៊ីលដណ្តើមបាន ៣ពិន្ទុ ប៉ុន្តែស្វ៊ីសបានយកឈ្នះលើស៊ែប៊ីរួចមុនពួកគេរួចទៅហើយ ក្នុងការបន្ថែម ៣ពិន្ទុក្លាយជាក្រុមលេខ២ មាន ៦ពិន្ទុក្នុងដៃ។ 
 
ស្វ៊ីសយកឈ្នះលើស៊ែប៊ីក្នុងលទ្ធផល ៣-២ យ៉ាងលំបាកដើម្បីអាចសម្រេចក្លាយជាក្រុមចុងក្រោយឡើងទៅវគ្គ ១៦ក្រុម និងធ្វើបានកាមេរូនព្រមទាំងស៊ែប៊ីខកចិត្តខ្លាំង។ ៣គ្រាប់ជ័យជម្នះរបស់ស្វ៊ីសធ្វើបានដោយកីឡាករ Xherdan Saqiri នាទី២០ Breel Embolo នាទី៤៤ និង Remo Freuler នាទី៤៨ សមលម្មជួយក្រុមឱ្យឈ្នះកៅអីវគ្គបន្ទាប់ ព្រមទាំងយកឈ្នះលើស៊ែប៊ីយ៉ាងលំបាក។

ចំណែកគ្រាប់បាល់ដែលស៊ែប៊ីរកបានដោយកីឡាករ Aleksander Mitrovic នាទី៣២៦ និង Milinkovic-Savic នាទី៣៥ ដែលជាការតាមស្មើ និងនាំមុខលើស្វ៊ីសបានយ៉ាងល្អ ប៉ុន្តែពួកគេនៅតែត្រូវខកចិត្តដដែលនៃការប្រកួត។
 
ក្រោយជ័យជម្នះស្វ៊ីសបំបែកប្រវត្តិសាស្ត្រខ្លួនឡើងវគ្គ ១៦ក្រុម ៣លើកជាប់គ្នា  លើកដំបូងគិតចាប់ពីឆ្នាំ ២០១៤ មក ហើយក៏ជាឈានជើងដល់វគ្គ ១៦ក្រុមលើកទី៧ ពីការបង្ហាញខ្លួន ១២លើកនៅព្រឹត្តិការណ៍ World Cup៕
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com