អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីថា លោកមិនស្ថិតក្នុងក្រុមសមាជិកសភាដែលនឹងទៅកោះតៃវ៉ាន់ឡើយ 
×![]()
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស នៅថ្ងៃទី៣ ខែធ្នូ អះអាងថា លោកមិនចូលរួមជាមួយក្រុមអ្នកនយោបាយអូស្ត្រាលីមួយក្រុមដែលគ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់រយៈពេល៥ថ្ងៃឡើយ។
ក្រុមអ្នកនយោបាយអូស្ត្រាលីរួមមានសមាជិកគណបក្សការងារដែលកាន់អំណាច និងបក្សប្រឆាំងនឹងធ្វើដំណើរទស្សកិច្ចទៅតៃវ៉ាន់នៅថ្ងៃទី៤ ខែធ្នូ ដែលជាទស្សនកិច្ចលើកដំបូងតាំងពីឆ្នាំ២០១៩។ នេះបើតាមកាសែតអូស្ត្រាលីបានរាយការណ៍នៅថ្ងៃទី៣ ខែធ្នូ។
នៅថ្ងៃដដែល នាយករដ្ឋមន្ត្រី អាល់បានីស បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនមែនដឹកនាំដោយរដ្ឋាភិបាលនោះឡើយ។
«ពួកយើង នៅតែមានជំហរទ្វេភាគីនៅពេលដែលធ្វើការងារមួយចិន ហើយនៅពេលដែលត្រូវគាំទ្រសម្រាប់ការរក្សាស្ថានភាពនៅតៃវ៉ាន់»។ មេដឹកនាំអូស្ត្រាលីលើកឡើងបែបក្នុងសន្និសីទកាសែតមួយនៅភាគខាងត្បូងប្រទេស។ ឆ្លើយទៅកាន់សំណួរអំពីគោលបំណងនៃទស្សនកិច្ចនេះ លោក អាល់បានីស អះអាងថា លោកមិនដឹងនោះឡើយ ហើយលោកក៏មិនចូលរួមក្នុងដំណើរទស្សនកិច្ចនោះដែរ។
ក្រុមសមាជិកសភាខាងលើត្រូវបានរាយការណ៍ថា នឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu ។ ដំណើរទស្សកិច្ចនេះត្រូវបានគេរាយការណ៍ថា រួមបញ្ចូល កិច្ចពិភាក្សាលើផ្នែកសន្តិសុខ ពាណិជ្ជកម្ម កសិកម្ម និងកិច្ចការជនជាតិដើមភាគតិច។
គួររំលឹកថា ក្រៅកិច្ចប្រជុំកំពូលប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) លោក អាល់បានីស បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ហើយបានបង្ហាញពីក្ដីរំពឹងទំនាក់ ទំនងទ្វេភាគីនឹងបានជិតស្និទ្ធជាងមុន។ អូស្ត្រាលីដូចប្រទេសដ៏ទៃទៀត មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់នោះឡើយ ប៉ុន្តែមួយរយៈក្រោយមកនេះអូស្ត្រាលីបានចូលរួមជាមួយអាម៉េរិកជុំវិញស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com