អន្តរជាតិ
អ្នកនាំពាក្យសេវិមាន៖ អាម៉េរិកត្រៀមខ្លួនជាសម្រេចក្នុងការចរចាសន្ធិសញ្ញានុយក្លេអ៊ែរជាមួយរុស្ស៊ី
× អ្នកនាំពាក្យសេតវិមានលោក Ned Price នៅថ្ងៃទី២ ខែធ្នូលើកឡើងថា ភាគីអាម៉េរិកនៅតែ ត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាជាមួយរុស្ស៊ីលើសន្ធិសញ្ញានុយក្លេអ៊ែរទោះបីជាទីក្រុងមូស្កូ បានបន្ទោសទីក្រុងវ៉ាស៊ីនតោនដែលមានអាកប្បកិរិយាប្រឆាំងនឹងរុស្ស៊ីរហូតរុស្ស៊ីដកខ្លួនចេញពីការចរចានៅដើមសប្តាហ៍នេះក៏ដោយ។
រុស្ស៊ីបានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ New START នៅក្នុងដើមសប្ដាហ៍នេះដេលគ្រោងធ្វើនៅរដ្ឋធានីគែរ ទឹកដីអេហ្ស៊ីប។ សន្ធិសញ្ញនុយក្លេអ៊ែរ New START កំណត់ចំនួនក្បាលគ្រាប់ បរមាណូដែលភាគីនីមួយៗអាចដាក់ពង្រាយ។
«យើងនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយរុស្ស៊ីក្នុងសន្ធិសញ្ញាចាប់ផ្តើមថ្មី។ យើងប្តេជ្ញាចិត្តចំពោះ New START »។ អ្នកនាំពាក្យសេតវិមាន Price បញ្ជាក់បែបនេះរួចបន្តថា អាម៉េរិកសោកស្ដាយចំពោះការសម្រេចចិត្តឯតោភាគី។
ក្រសួងការបរទេសរុស្ស៊ីបានចោទក្រុងវ៉ាស៊ីនតោនថា បានព្យាយាមផ្លាស់ប្តូរតុល្យភាពនៃកងកម្លាំងក្រោមសន្ធិសញ្ញាដោយការបំប្លែងឬប្តូរឈ្មោះអាវុធរបស់ពួកគេឱ្យនៅខាងក្រៅវិសាលភាពនៃកិច្ចព្រមព្រៀង។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបន្តចាត់ទុកសន្ធិសញ្ញា New START ជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ធានាការព្យាករណ៍ស្ថានការណ៍ និងការជៀសវាងការប្រណាំងអាវុធ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ។ រុស្ស៊ីសង្ឃឹមថា ភាគីទាំងពីរអាចជួបគ្នាលើបញ្ហាទាំងនេះនៅឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com