អន្តរជាតិ
អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកថា ការតវ៉ានៅចិនមានប្រសិទ្ធភាពបន្ធូរបន្ថយការរឹតត្បិតជំងឺ កូវីដ-១៩
03, Dec 2022 , 9:30 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក វិនឌី ស៊ើមែន។ រូបថត AFP
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក វិនឌី ស៊ើមែន។ រូបថត AFP
ការតវ៉ានៅចិនប្រឆាំងនឹងវិធានការរឹតបន្តឹងការរាតត្បាតជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតលើពិភពលោក បានជួយបន្ធូរបន្ថយវិធានការរឹតត្បិតទាំងនោះ។ អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិ វិនឌី ស៊ើមែន បាន​លើក​ឡើងបែបនេះ ខណៈដែលទីក្រុងប៉េកាំងបានសម្រួលការធ្វើតេស្ត និងការ​ធ្វើចត្តាឡីស័ក​ឱ្យ​បាន​ធូរ​ស្រាលជាងមុន។



កំហឹងជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានធ្វើប្រជាជនចិនជាច្រើនក្នុងទីក្រុងចំនួនយ៉ាងហោចណាស់២០ បានតវ៉ាប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល។ ជាមួយការបន្ធូរបន្ថយវិធានការ​មួយចំ​នួនដែលត្រូវមើលឃើញថា ជាការប៉ុនប៉ងផ្គាប់ចិត្តសាធារណជន អាជ្ញាធរចិនក៏​បានចាប់ផ្តើម​ស្វែង​រក​អ្នកដែលបានចូលរួមក្នុងការតវ៉ាផងដែរ។
 
«ពួកគេ​កំពុង​អនុញ្ញាត​ឱ្យ​មនុស្ស​ធ្វើចត្តាឡីស័កនៅក្នុង​ផ្ទះផ្ទុយ​ពី​ការ​ធ្វើចត្តាឡីស័ក​ក្នុង​មន្ទីរពេទ្យ​។ ពួក​គេនិយាយថា ពួកគេនឹងបន្ធូរបន្ថយជាជំហានៗក្នុងរឿងនេះ»។ លោកស្រី ស៊ើមែន លើកឡើង​បែប​នេះ​ក្នុងកម្មវិធីមួយនៅឯសាកលវិទ្យាល័យមួយ រួចបន្តថា ការប្រឆាំងតវ៉ាគឺ​មាន​ឥទ្ធិព​ល​លើ​គោល​នយោបាយរដ្ឋាភិបាល។
 
អនុរដ្ឋមន្ត្រីការបទេសអាម៉េរិករូបនេះ ក៏ទទួលស្គាល់ចិនបានប្រើប្រាស់កម្លាំង​សន្តិសុខ​ដើម្បី​បង្រ្កាប​បាតុកម្ម និងដាក់អ្នកតវ៉ាដាក់ពន្ធនាគារ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ សេតវិមានក៏ចេញមកគាំទ្រសិទ្ធិរបស់អ្នកតវ៉ាដោយសន្តិភាពនៅចិន ប៉ុន្តែមិនបានរិះគន់ទីក្រុងប៉េកាំងសម្រាប់ការរឹតបន្តឹងនោះឡើយ៕
 
 
 

Tag:
 (ចិន
  អាម៉េរិក)
© រក្សាសិទ្ធិដោយ thmeythmey.com