ជាតិ
ក្រសួងទេសចរណ៍ ជ្រើសរើសសិស្ស៥០នាក់ ចូលរៀនជំនាញស្ប៉ា​ និងសុខុមាលភាព
05, Dec 2022 , 8:00 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍។
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) នឹងបើកវគ្គបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជា ប្រចាំខេត្តសៀមរាប។ គោលបំណងវគ្គបណ្តុះបណ្តាលនេះ ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ និងបង្កើនសមត្ថភាព អ្នកជំនាញទេសចរណ៍ ផ្នែកស្ប៉ា និងសុខុមាលភាពកម្ពុជាផងដែរ។



បើតាមក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលនេះ នឹងជ្រើសរើសបេក្ខជនចំនួន៥០នាក់។ លើសពីនេះ បេក្ខជនតម្រូវឱ្យមានបទពិសោធន៍លើជំនាញស្ប៉ា និងសុខុមាលភាព យ៉ាងតិច៣ឆ្នាំ រួមទាំងចេះភាសាអង់គ្លេស និងជាគ្រូបង្គោលផ្នែកសស្ប៉ាផងដែរ។ 
 
បេក្ខជន បេក្ខនារី ដែលចូលរួមវគ្គបណ្ដុះបណ្តាលលើជំនាញស្ប៉ា នឹងទទួលបានវិញ្ញាបនបត្រពីក្រសួងទេសចរណ៍ និងអាចជាគ្រូបង្គោលជំនាញស្ប៉ា នៅថ្ងៃអនាគត។ វគ្គបណ្តុះបណ្តាលនេះ  មានពីរក្រុម នឹងឈប់ទទួលពាក្យចូលរៀន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែកក្រុមទី១  នឹងចាប់ផ្តើមនៅថ្ងៃទី ១២ - ២៣ ខែធ្នូ ឆ្នាំ២០២២ និងក្រុមទី២  នៅថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣។
 
សូមបញ្ជាក់ដែរថា ចំពោះអ្នកដែលមានបំណង ចុះឈ្មោះចូលរៀនដោយផ្ទាល់ ត្រូវទំនាក់ទំនងតាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជា​ តាមរយៈលេខទូរស័ព្ទ ០៨៧ ៦៩៦ ៩១១៕
 

Tag:
 ThmeyThmey25
  ក្រសួងទេសចរណ៍
  បណ្តុះបណ្តាលជំនាញស្ប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com