ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
យុវជនសកម្ម សេវាល្អ
ជាតិ
អង្គការគ្រួសារថ្មី ផ្តល់រូបថតដើមសតវត្សទី២០ ដល់សារមន្ទីរ ស.ស.រ សម្រាប់ដាក់តាំងសាធារណជនទស្សនា
04, Dec 2022 ,
3:00 pm
រូបភាព
×
ដោយ:
ហុង ស្រីណា
ភ្នំពេញ៖ អង្គការគ្រួសារថ្មី បានផ្តល់រូបថត សៀវភៅ និងផែនទី សរុបចំនួន១១០០ ដល់សារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីដាក់ជូនសាធារណជនទស្សនា និងស្វែងយល់ពីតថភាពសង្គមខ្មែរនាសម័យមុន។
កម្រងរូបភាពប្រមាណ ១០០០សន្លឹកនេះ ត្រូវបានលោក Jean-Marie Le Guay អតីតអនុប្រធានអង្គការគ្រួសារថ្មី ប្រមូលទុកនៅចុងសតវត្សទី១៩ ដើមសតវត្សទី២០ ក្នុងបំណងចងក្រងទុកដើម្បីដាក់តាំងពិព័រណ៍សម្រាប់កុមារកម្ពុជា។ រូបភាព និងសៀវភៅទាំងនេះ ឆ្លុះបញ្ចាំងពីសកម្មភាពនៃរាជវង្សានុវង្ស ទិដ្ឋភាពសាសនា ប្រាសាទបុរាណ និងបង្ហាញពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ។
លោកស្រី ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា
លោក Benoît Duchâteau-Arminjon ប្រធានអង្គការគ្រួសាថ្មី បានថ្លែងពីគោលបំណងនៃការផ្តល់រូបថតដូច្នេះ៖«ការផ្តល់រូបភាពដល់សារមន្ទីរ ស.ស.រ នេះ គឺដើម្បីផ្តល់លទ្ធភាពឱ្យប្រជាជនខ្មែរ អាចមើលឃើញរូបភាពសង្គមខ្មែរនៅសម័យបុរាណ។ លោកសង្ឃឹមថា នឹងមានអ្នកផ្សេងយករូបបុរាណមកឱ្យសារមន្ទីរជាផលប្រយោជន៍សង្គម»។
លោក Benoît Duchâteau-Arminjon ប្រធានអង្គការគ្រួសាថ្មី
ទន្ទឹមនោះ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ក៏បានថ្លែងអំណរគុណដល់លោកប្រធានអង្គការគ្រួសារថ្មី ក្នុងការផ្តល់កម្រងរូបភាពបុរាណដល់សារមន្ទីរ ស.ស.រ ក្នុងការថែរក្សា និងបង្ហាញទៅកាន់កូនចៅខ្មែរជំនាន់ក្រោយ។
លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ
ជាមួយគ្នានេះដែរ លោក ប្លែស គីលីយ៉ង សហប្រធានសារមន្ទីរ ស.ស.រ ក៏បានបង្ហាញភាពរីករាយជាខ្លាំង ដ្បិតការផ្តល់នេះបង្ហាញពីទំនុកចិត្តរបស់ប្រធានអង្គការគ្រួសារថ្មីចំពោះសារមន្ទីរ។ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះតួនាទីរបស់សារមន្ទីរ គឺប្រមូលផ្តុំ អភិរក្ស បកស្រាយ និងដាក់តាំង នូវបេតិកភណ្ឌ ដើម្បីចែករំលែកចំណេះដឹងជូនសាធារណជន។ ការផ្តល់ឱ្យរបស់អង្គការគ្រួសារថ្មី បង្ហាញពីការជួយពង្រីកសមុច្ច័យ ជាពិសេសបង្ហាញពីការជឿទុកចិត្តចំពោះសារមន្ទីរ ក្នុងការអភិរក្សនិងបង្ហាញនូវវត្ថុមួយចំនួន»។ លោក ប្លែស គីលីយ៉ង សហប្រធានសារមន្ទីរ ស.ស.រ បានលើកឡើងដូច្នេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អង្គការគ្រួសារថ្មី
សារមន្ទីរ ស.ស.រ
រូបថត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
Advertising with Cambodianess to Reach Your Target Customers
6 ថ្ងៃ
មូលហេតុចិនមកស្រុកខ្មែរ និងមូលហេតុចិន និងវៀតណាមចូលឆ្នាំដូចគ្នា(វគ្គI)
1 សប្តាហ៍
ពីមុន ចិនចង់ធ្វើខ្លួនជាខ្មែរ តែឥឡូវ ខ្មែរចង់ធ្វើខ្លួនជាចិន(ភាគII)
1 សប្តាហ៍
ជម្រើសផ្សព្វផ្សាយសម័យថ្មី ជាមួយនឹងការផ្សាយពាណិជ្ជកម្មបែបឌីជីថល
3 ថ្ងៃ
លោក វ៉ាត់ ចំរើន៖ «យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២»
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម