ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ផ្លូវជាច្រើនក្នុងសង្កាត់ស្រយ៉ូវ បានខូចខាត ដោយសារគ្រោះទឹកជំនន់
04, Dec 2022 , 3:40 pm        
រូបភាព
ដោយ៖ ហ៊ុំម តុងហាវ (យុវជនឃុំស្រយ៉ូវ)
ក្រុងស្ទឹងសែន, កំពង់ធំ៖ផ្លូវរាប់ម៉ឺនម៉ែត្រក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំត្រូវបានរងការខូចខាត ដោយសារគ្រោះទឹកជំនន់ ខណៈសង្កាត់ពុំមានថវិការគ្រាប់គ្រាន់ក្នុងការកែលម្អឡើងវិញនៅឡើយ។ ជុំវិញបញ្ហានេះ លោក សោម ធី​ ចៅសង្កាត់ស្រយ៉ូវ បានជំរុញដល់រដ្ឋាភិបាល និងអង្គការដៃគូនានា ជួយជួសជុលផ្លូវទាំងនេះឱ្យវិលរកភាពប្រសើរវិញ ដើម្បីសម្រួលដល់ធ្វើដំណើរ របស់ពលរដ្ឋ។ បើតាម លោក សោមធី សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋាចរនាសម្ព័ន្ធឆ្នាំ២០២២នេះ សង្កាត់មានថវិការប្រមាណ២០០លានរៀលប៉ុណ្ណោះ។ ទន្ទឹមនេះ សង្កាត់ស្រយ៉ូវក៏មានគម្រោងធ្វើផ្លូវបេតុងមួយខ្សែទៀតផងដែរ មានប្រវែង១៤០០ ម៉ែត្រ ដែលចំណាយថវិការខ្ទង់៦០០លានរៀល៕

 
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 សង្កាត់ស្រយ៉ូវ
© រក្សាសិទ្ធិដោយ thmeythmey.com