ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ភូមិចំនួន៣ ក្នុងសង្កាត់ស្រយ៉ូវ មានភ្លើងបំភ្លឺផ្លូវពេលយប់ ​
04, Dec 2022 , 10:59 pm        
រូបភាព
ដោយ៖ ណូត សវឿន(យុវជនឃុំស្រយ៉ូវ)

ក្រុងស្ទឹងសែន, ​កំពង់ធំ៖ ភូមិចំនួន៣ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់​ភ្លើងបំភ្លឺផ្លូវនៅពេលយប់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនិងបង្កើនការការពារសុវត្ថិភាពនៅក្នុងភូមិ-ឃុំផងដែរ​។ លោកសោម ធី ចៅសង្កាត់ស្រយ៉ូវ បានបញ្ជាក់ថា ដោយមានមើលឃើញពីភាពអសន្តិសុខ លោកបានកៀរគរថវិការពីពលរដ្ឋ និងអង្កការសង្គមស៊ីវិល ដាក់ភ្លើងបំភ្លឺផ្លូវក្នុងភូមិគោលដៅ៣រួមមាន ភូមិរកា ចំបក់ និងភូមិកំរ៉ែង។



ដោយឡែក នៅភូមិប្រម៉ាត់ដី ពលរដ្ឋដែលមានលទ្ធភាពបានចំណាយថវិកា​ផ្ទាល់ខ្លួន ទិញអំពូលភ្លើងដាក់មុខផ្ទះរៀងៗខ្លួន។  ក្នុងសង្កាត់ស្រយ៉ូវ មានភូមិរហូតដល់១៣ ប៉ុន្តែបណ្តាភូមិផ្សេងទៀតនៅមិនមានភ្លើងបំភ្លឺនៅពេលយប់គ្រប់គ្រាន់នៅឡើយ។ ជាដំណោះស្រាយបញ្ហានេះ លោក សោម ធី ចៅសង្កាត់នៃសង្កាត់ស្រយ៉ូវ នៅតែបន្តស្នើដល់ពលរដ្ឋ អង្គការដៃគូ ជាពិសេសរដ្ឋាភិបាលជួយផ្ដល់អំពូល សម្រាប់ដាក់បំភ្លឺនៅភូមិផ្សេងទៀត ដើម្បីធានាភូមិ ឃុំ មានសុវត្ថិភាព៕ 
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖

 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 សង្កាត់ស្រយ៉ូវ
© រក្សាសិទ្ធិដោយ thmeythmey.com