FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ក្រុមការពារតំណែងជើងឯកបារាំងយកជ័យជម្នះលើប៉ូឡូញឡើងវគ្គ ៨ក្រុម
05, Dec 2022 , 12:01 am        
រូបភាព
ក្រុមការពារតំណែងជើងឯកបារាំងធ្វើដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។ បារាំងនៅតែធ្វើបានល្អសម្រាប់ការប្រកួតដោយពួកគេបានយកឈ្នះលើប៉ូឡូញលទ្ធផល ៣-១ នាជំនួបក្នុងកីឡដ្ឋាន Al Thumama នៃវគ្គជម្រុះ ១៦ក្រុម។

 
បារាំងដែលជាក្រុមជើងឯកឆ្នាំ ២០១៨ បានកែប្រែការគិតរបស់អ្នកគាំទ្រជាច្រើនលើពិភពលោកក្នុងនាមជាក្រុមការពារតំណែងជើងឯកដោយធ្វើដំណើរឡើងទៅវគ្គ ១/៤ ខុសពីក្រុមជើងឯកអ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ដែលស៊ុតសឹងតែធ្លាក់នៅវគ្គចែកពូលក្រោយឈ្នះពាន World Cup។ 
 
បារាំងធ្វើបានល្អខ្លាំងដោយជ័យជម្ន ៣-១ ដោយខ្សែប្រយុទ្ធ Olivier Giroud ស៊ុតបញ្ចូលទីនាទី៤៤ ហៀបបញ្ចប់វគ្គទីមួយ ហើយរូបគេក្លាយជាកីឡាករបារាំងប្រចាំប្រវត្តិសាស្ត្រដែលរកបានគ្រាប់បាល់ ៥២គ្រាប់ច្រើនជាងគេនៅក្រុមជម្រើសជាតិព្រមទាំងបំបែកកំណត់ត្រា Thierry Henry ដែលមាន ៥១គ្រាប់។ 
 
គ្រាប់បាល់ទីពីរកើតឡើងដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ជាអ្នកសម្រេចបំប៉ោងសំណាញ់ទីលើប៉ូឡូង ក្រោយាការស៊ុតដ៏មុតស្រួចនៅនាទី៧៣ មិនទាន់បញ្ចប់ដោយងាយៗ Mbappe ដដែលបានបន្ថែមគ្រាប់បាល់ទី៣ ឱ្យបារាំងនៅនាទី ៩០+១ ធ្វើឱ្យបារាំងយកឈ្នះប៉ូឡូញ នឹងឡើងទៅវគ្គ ៨ក្រុមចុងក្រោយដោយងាយស្រួល។ ហៀបនឹងបញ្ចប់ការប្រកួតទៅហើយប៉ូឡូញក៏អាចរកបានគ្រាប់ ១គ្រាប់មកវិញមិនធ្វើឱ្យបារាំងរក្សាការប្រកួត Clean Sheet បានឡើយ Robert Lewandowski សម្រេចទីដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនាទី ៩០+៨។
 
បារាំងផ្លាស់ប្តូរប្រវត្តិសាស្ត្រខ្លួនក្នុងនាមជាក្រុមការពារតំណែងជើងឯកធ្វើដំណើរបានជ្រៅក្នុង World Cup ខុសពីកាលឆ្នាំ ២០០២ ដែលធ្លាក់នៅវគ្គចែកពូល ក្រោយពួកគេឈ្នះពានក្នុងឆ្នាំ ១៩៩៨ រួច។ បារាំងក្លាយជាក្រុមដំបូងបន្ទាប់ពីពីប្រេស៊ីលគិតចាប់ពីឆ្នាំ ២០០៦ មក ក្នុងនាមជាក្រុមការពារតំណែងជើងឯកឡើងដល់វគ្គ ៨ក្រុមនៃការប្រកួត World Cup៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com