ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Tiger Beer អបអរឆ្នាំនៃភាពជឿជាក់ដ៏អស្ចារ្យសម្រាប់ចុងឆ្នាំជាមួយកំពូលតារា K-Pop Jessi និងកំពូលតារាល្បីៗប្រចាំប្រទេសជាច្រើនរូបទៀត
05, Dec 2022 , 2:59 pm        
រូបភាព
នាថ្ងៃទី ០៣ ធ្នូ ២០២២ - ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាស៊ី បានអបអរឆ្នាំនៃភាពជឿជាក់ ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យ នៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោក គឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់ នៅប្រទេសកម្ពុជារបស់គាត់។
 
ព្រឹត្តិការណ៍ដ៏រំភើប ដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឺជាផ្នែកមួយ នៃយុទ្ធនាការឆ្នាំនៃភាពជឿជាក់របស់ Tiger Beer ធ្វើឡើងជាសាកល ដើម្បីអបអរភាពភាពជឿជាក់ និងជំរុញលើកទឹកចិត្តបុគ្គល ឱ្យហ៊ានបង្ហាញនូវភាពអង់អាចរបស់ខ្លួន ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-pop កញ្ញា Jessi ព្រមទាំងកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនរូបដូចជា G-Devith, CG Movement, Tey$, Klapyahandz​ និង KmengKhmer បានរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករ ទទួលបាននូវភាពរីករាយ ជាមួយនឹងការសម្ដែងដ៏កក្រើក ក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។ 
 


អ្នកនាង គង់ សូរីដា (Sorida Kong)​ ប្រធានគ្រប់គ្រងជាន់ខ្ពស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា៖ “ចរិតលក្ខណៈពិសេស ពោរពេញដោយភាពអង់អាច និងជឿជាក់របស់ Jessi គឺពិតជាស័ក្ដិសមបំផុត នឹងអត្តសញ្ញាណម៉ាកសញ្ញារបស់យើង ដែលផ្ដោតសំខាន់ថាភាពជឿជាក់ តែងជម្នះបានរាល់គ្រប់ឧបសគ្គ។ យើងពិតជាមានក្ដីរំភើបបំផុតចំពោះវត្តមាន របស់ Jessi សម្រាប់រាត្រីដ៏ពិសេសអស្ចារ្យនេះ“។ អ្នកនាងក៏បានបន្តទៀតថា៖ “លើសពីការប្រគំតន្ត្រី ព្រឹត្តិការណ៍អបអរឆ្នាំនៃភាពជឿជាក់នេះ គឺជាកាដូដ៏ពិសេសបំផុត សម្រាប់អតិថិជនរបស់យើងដែលបានឆ្លងកាត់ និងសម្រេចនូវគោលដៅ ពោរពេញដោយភាពអង់អាចរបស់ខ្លួន ហើយនេះជាមធ្យោបាយដ៏អស្ចារ្យបំផុត សម្រាប់ឱកាសដំណាច់ឆ្នាំនៃភាពជឿជាក់នេះ។
 
Tiger Beer​ មានដើមកំណើតនៅតំបន់អាស៊ីក្នុងឆ្នាំ 1932 ជាម៉ាកសញ្ញាស្រាបៀរដ៏ល្បីលំដាប់អន្តរជាតិមួយដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានក្លាយទៅជានិមិត្តរូបនៃភាពជឿជាក់ ក្នុងការផលិតស្រាបៀរគុណភាពខ្ពស់មួយនៅតំបន់ត្រូពិកដែលគ្រប់គ្នាយល់ថាមិនអាចទៅរួច។ ក្នុងឆ្នាំនៃភាពជឿជាក់នេះ Tiger Beer បានដាក់ឱ្យមានយុទ្ធនាការពេញមួយឆ្នាំ ក្នុងការលើកស្ទួយប្រជាជនខ្មែរឱ្យក្លាហាន ហ៊ានពុះពារជម្នះរាល់ឧបសគ្គ និងមានភាពជឿជាក់លើខ្លួនឯង ដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈរបស់ខ្លួន តាមរយៈការផ្ដល់ជូននូវវេទិកា សម្រាប់កំពូលតារាល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជា ​បញ្ចេញនូវសមត្ថភាពទេពកោសល្យរបស់ខ្លួន ជាមួយតារាចម្រៀងល្បីលំដាប់ពិភពលោក ក៏ដូចជាកិច្ចសហការ ជាមួយកំពូលកីឡាករបាល់ទាត់អាស៊ី ប្រចាំទសវត្សរ៍ដ៏អស្ចារ្យ ដូចជាលោក Heung Min Son ដែលបច្ចុប្បន្នកំពុងប្រកួត ក្នុងកម្មវិធីបាល់ទាត់ពិភពលោកដ៏កក្រើក គឺកម្មវិធី FIFA World Cup® ផងដែរ។ 
 


Tiger Beer តែងតែផ្ដោតយកចិត្តទុកដាក់ចំពោះការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងជំរុញ មិនឱ្យអតិថិជនបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ។ ក្នុងអំឡុងព្រឹត្តិការណ៍តន្ត្រីអបអរឆ្នាំនៃភាពជឿជាក់ នេះ Tiger Beer បានសហការជាមួយក្រុមហ៊ុនមធ្យោបាយធ្វើដំណើរ Grab ដើម្បីផ្ដល់ជូនការបញ្ចុះតម្លៃ ក្នុងការធ្វើដំណើរទៅ និងត្រឡប់ពីកម្មវិធី Year of The Tiger វិញ ដើម្បីធានាជូននូវសុវត្ថិភាព ក្នុងការធ្វើដំណើរដល់អ្នកចូលរួមគ្រប់រូប។​
សូមតាមដានទំព័រហ្វេសប៊ុករបស់ Tiger Beer ដោយចុច Tiger Beer | Facebook (សម្រាប់តែអាយុ 18 ឆ្នាំឡើងទៅប៉ុណ្ណោះ) ដើម្បីចូលរួមក្នុងដំណើរឆ្ពោះ ទៅកាន់អនាគតកាន់តែជឿជាក់ជាមួយ Tiger Beer។
 
អំពី HEINEKEN Cambodia

ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1994 មកម្ល៉េះ។ ក្នុងគោលបំណងដើម្បីធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធលដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា  Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ​ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក៕



(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com