FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup វគ្គ១៦ក្រុម៖ ជួបក្រូអាស៊ី តើជប៉ុនអាចសម្រេចតាមគោលដៅ ឆ្លងទៅវគ្គ៨ក្រុម ឬទេ?
05, Dec 2022 , 5:09 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន នឹងត្រូវតតាំងជាមួយក្រូអាស៊ី វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 នៅយប់ម៉ោង១០​ ថ្ងៃទី៥ ខែធ្នូ។ មុនទៅកាន់ទៅកាន់ទឹកដីកាតា សាំម៉ូរៃជប៉ុនបានកំណត់គោលដៅឆ្លងឱ្យផុតវគ្គ១៦ក្រុមចុងក្រោយនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ដោយឡែកមួយក្រុមទៀត ប្រេស៊ីលប៉ះក្រុមអាស៊ីកូរ៉េខាងត្បូងនៅម៉ោង២អាធ្រាត្រ។


ជប៉ុនមិនដែលឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឡើយ ប៉ុន្តែលោក Hajime Moriyasu ដែលជាគ្រូបង្វឹក មានជំនឿមុតមាំ ក្នុងការនាំជប៉ុនឡើងឱ្យបានយ៉ាងហោចណាស់ដល់វគ្គ ៨ ក្រុមចុងក្រោយនៅកាតាឆ្នាំ ២០២២នេះ។ 
 
នៅវគ្គចែកពូល ជប៉ុនបានផ្តល់មេរៀនយ៉ាងឈឺចាប់ដល់អាល្លឺម៉ង់ និងបានយកឈ្នះអេស្ប៉ាញក្នុងលទ្ធផល ២-១ ដូចគ្នាថែមទៀត ដើម្បីបន្តទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ។ ជប៉ុន បន្តទៅវគ្គខ្វែងដោយឈរនៅកំពូលតារាងពូល E ដោយរកបាន៦ពិន្ទុ។
 
ដល់វគ្គ១៦ក្រុមចុងក្រោយ សាំម៉ូរៃជប៉ុនត្រូវតតាំងជាមួយក្រុមដ៏រឹងមាំរបស់អឺរ៉ុបក្រូអាស៊ីនៅកីឡដ្ឋាន AI Janoub។ ក្រូអាស៊ីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ពូល F ក្រោយឆ្លងកាត់ប្រកួត៣លើក ស្មើ២ និងឈ្នះ១ មាន៥ពិន្ទុ។
 
តើក្រុមអាស៊ីជប៉ុន អាចឆ្លងផុតវគ្គ១៦ក្រុមតាមបំណងរបស់ខ្លួនឬទេ?
សម្រាប់ជំនួបមួយគូទៀតនៅវេលាម៉ោង២អាធ្រាត្រនាកីឡដ្ឋាន 974 ក្រុមអាស៊ីកូរ៉េខាងត្បូង ត្រូវជួបក្រុមខ្លាំងប្រេស៊ីលដែលជាម្ចាស់ជើងឯក World Cu ច្រើនជាងគេចំនួន៥លើក៕
កូរ៉េខាងត្បូងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល H ដោយរកបាន៤ពិន្ទុ ខណៈសាំបាប្រេស៊ីលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ ពូល G ដោយរកបាន៦ពិន្ទុ៕
​ 
 

Tag:
 World Cup
  FIFA
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com