ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានិត និងមន្ត្រី៤នាក់ទៀត ឡើងឋានៈស្មើ «រដ្ឋមន្រ្តី» 
រូបលោក ហ៊ុន ម៉ានិត ពីទំព័រហ្វេសប៊ុករបស់លោក
×![]()
នាយករង៥នាក់នៃខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយក្នុងនោះ មានទាំងលោក ហ៊ុន ម៉ានិត ម្នាក់ផង ដែលជាកូនប្រុសទី២របស់សម្តេច ត្រូវព្រះករុណាជាម្ចាស់ជីវិតលើត្បូង ត្រាស់បង្គាប់ដំឡើងឋានៈស្មើ «រដ្ឋមន្រ្តី»។ នាយករង៤នាក់ទៀត រួមមាន លោក ឈីវ យីស៊ាង លោក ប៉ាន់ខែម ប៊ុនថន លោក ស្នាត សុភាព និងលោក ហាក់ សុខហៃ។
ព្រះករុណា ទ្រង់ចេញព្រះរាជក្រឹត្យស្តីពីការដំឡើងឋានៈដល់អ្នកទាំង៥ខាងលើ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ តាមការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី។ ក្នុងឋានៈជានាយករងម្នាក់នៃខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ានិត ពីមុន មានឋានៈស្មើរដ្ឋលេខាធិការ៕
© រក្សាសិទ្ធិដោយ thmeythmey.com