កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក Keisuke Honda រើសបុគ្គលិកហាត់ការនៅក្លិបសូលទីឡូអង្គរ ដោយសម្ភាសផ្ទាល់
06, Dec 2022 , 7:59 pm        
រូបភាព
ក្រុមបាល់ទាត់ សូលទីឡូអង្គរ រូបពី Cambodian League 2
ក្រុមបាល់ទាត់ សូលទីឡូអង្គរ រូបពី Cambodian League 2
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានប្រកាសរើសអ្នកហាត់ការផ្នែកលក់សម្រាប់ក្លិបនិងជាប្រធានក្លិបបាល់ទាត់សូលទីឡូអង្គរ។ តាមរយៈការប្រកាសរើសបុគ្គលិក លោក Honda ដែលជាម្ចាស់ក្លិបសូលទីឡូអង្គរ នឹងសម្ភាសផ្ទាល់នៅជុំទី២ ក្រោយបេក្ខជនឆ្លងផុតជុំទី១។

 
ក្លិបសូលទីឡូអង្គរ កំពុងរើសអ្នកហាត់ការផ្នែកលក់ ដោយផ្ដល់ជូននូវប្រាក់ខែចន្លោះពី ៥០ដុល្លារ ទៅ១៥០ដុល្លារ។ នៅក្នុងក្ដីប្រកាសនោះ លោក Keisuke Honda នឹងសម្ភាសបេក្ខជនដោយផ្ទាល់ ប្រសិនជាពួកគេ បានជាប់ជុំទី១ ជាមួយផ្នែកធនធានមនុស្ស របស់ក្លិបមានទីតាំងនៅសៀមរាបមួយនេះ។
 
អ្នកចាត់ការទូទៅសញ្ជាតិជប៉ុន បានសរសេរបង្ហោះលើហ្វេសប៊ុកដោយភ្ញាប់ជាមួយព័ត៌មានពីការរើសបុគ្គលិកផងដែរដើម្បីស្វែងរកអ្នកមានសមត្ថភាព ដែលអាចរួមដំណើរជាមួយក្លិបទៅកាន់កម្រិតល្អជាងនេះទៀត។ ប្រធានក្លិបរូបនេះ បានសរសេរដូច្នេះ៖«យើង កំពុងស្វែងរកអ្នក ដឹកនាំក្លិបរបស់យើង ទៅរកកម្រិតបន្ទាប់ទៀត។»។
 
ដោយឡែក ចំពោះ​តម្រូវការនៃតួនាទីនេះ បេក្ខជន ត្រូវមានសញ្ញាប័ត្រផ្នែកទីផ្សារ, ជំនួញ, ឬក៏សញ្ញាប័ត្រជំនាញណាមួយប្រហាក់ហែល។ បេក្ខជន ក៏ត្រូវមានប័ណ្ណបើកបរ ហើយក៏ត្រូវមានជំនាញភាសាបរទេសផងដែរ។ ចំពោះបុគ្គលិកលក្ខណៈ បេក្ខជន ត្រូវមានសមត្ថភាពអាចធ្វើការជាក្រុម ឬម្នាក់ឯក ជាពិសេសគឺការប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារ។
 
គួរបញ្ជាក់ផងដែរថា ក្លិបសូលទីឡូអង្គរ ជាក្លិប មានទីតាំងនៅខេត្តសៀមរាប និងកំពុងប្រកបអាជីពក្នុងលីគ២ កម្ពុជា។ ក្លិបនេះ មានប្រធាន ពីររូម រួមមាន លោក Keisuke Honda និងលោក ប៊ុន វណ្ណេត៕
 

Tag:
 បាល់ទាត់
  Soltilo Angkor
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com