កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
«ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» ជាអត្ថន័យបុណ្យសមុទ្រឆ្នាំនេះ
07, Dec 2022 , 9:59 pm        
រូបភាព
ការរៀបចំតុបតែងខេត្តព្រះសីហនុ សម្រាប់ធ្វើពីធីបុណ្យសមុទ្រលើកទី ៩ ជុំទី៣។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
ការរៀបចំតុបតែងខេត្តព្រះសីហនុ សម្រាប់ធ្វើពីធីបុណ្យសមុទ្រលើកទី ៩ ជុំទី៣។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
ពិធីបុណ្យសមុទ្រលើកទី៩ នឹងធ្វើឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» នៅក្នុងខេត្តព្រះសីហនុ ក្រោយអាក់ខានយៈពេល២ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩។

 
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានពន្យល់ប្រាប់ពីអត្ថន័យនៃប្រធានបទនេះថា សន្ដិភាព គឺកត្ដាសំខាន់ ដែលជំរុញឲ្យគ្រប់វិស័យទាំងអស់ អភិវឌ្ឍទៅមុខបាន។ «កម្ពុជា អាចលូតលាស់គ្រប់វិស័យដូចបច្ចុប្បន្ន ក៏ដោយសារសុខសន្ដិភាព មិនមានអ្វីធំជាងសន្ដិភាពទេ។ សន្ដិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍគ្រប់វិស័យ។ កាលណាមានសន្ដិភាព គឺមានឱកាស សព្វគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍ ប្រទេសយើង។»។ អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ។
  

ក្រុងព្រះសីហនុ នាពេលរាត្រី។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
 
បើតាមលោក សុភ័ក ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យទេសចរណ៍ និងអេកូទេសចរណ៍ នៅតំបន់ឆ្នេរនៃកម្ពុជា តាមរយៈការសម្ដែងសិល្បៈកម្សាន្ដ ប្រកួតកីឡា និងការបង្ហាញនូវផលិតផលផ្សេង នៃវិស័យពាណិជ្ជកម្ម។
 
ពិធីបុណ្យនេះ បានយកការប្រកួតកីឡា ជាការផ្សាភ្ជាប់ដល់អ្នកចូលរួម​ ហើយក៏ជាគុណតម្លៃអប់រំឲ្យប្រជាជនយល់ដឹងពីអត្ថប្រយោជន៍ នៃការលេងកីឡាឬលំហាត់ប្រាណផងដែរ។ ព្រឹត្តិការណ៍លើកទី៩នេះ បានដាក់ ៤ប្រភេទវិញ្ញាសាកីឡាចូលរួម​ មានដូចជា៖ រត់កម្សាន្ដ ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ, ជិះកង់កម្សាន្ដ ១៥គីឡូម៉ែត្រ និងប្រណាំងកង់ ២០គីឡូម៉ែត្រ និង៤០ គីឡូម៉ែត្រ, ប្រដាល់គុនខ្មែរ Pre-Sea Games និងបទបង្ហាញពីកីឡាទូកក្ដោង។
 
គួរបញ្ជាក់ផងដែរថា សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗ ក្នុងពិធីបុណ្យសមុទ្រ ដែលធ្វើនៅថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសីហនុ ក្រោមប្រធានបទ«ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម»  និងជាមហាសន្និបាតឆ្នេសមុទ្រក្លិប ដែលស្អាតជាងគេបំផុតលើពិភពលោក។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា៕
 

Tag:
 ព្រឹត្ដិការណ៍បុណ្យសមុទ្រ
  ស៊ីហ្គេម
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com