ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្តូរចេញពីក្រសួងយុត្តិធម៌ ទៅព្រែកលៀប
08, Dec 2022 , 1:30 pm        
រូបភាព
រូបគំនូរអគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ ដែលត្រូវបានសាងសង់នៅព្រែកលៀប (រូបពីហ្វេសប៊ុករបស់សាលាឧទ្ធរណ៍ភ្នំពេញ)
រូបគំនូរអគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ ដែលត្រូវបានសាងសង់នៅព្រែកលៀប (រូបពីហ្វេសប៊ុករបស់សាលាឧទ្ធរណ៍ភ្នំពេញ)
សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងត្រូវប្តូរទីតាំង ដែលបច្ចុប្បន្ន ស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌ ទៅទីតាំងថ្មី ដែលស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលចេញនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

បច្ចុប្បន្ន ក្រសួងយុត្តិធម៌ ស្ថិតនៅខាងមុខប៉ែកខាងត្បូងនៃព្រះបរមរាជវាំង ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល (សជណ) ដែលចេញកន្លង តុលាការភ្នំពេញ ស្ថិតនៅទាល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏នឹងត្រូវប្តូរទៅព្រែកលៀបដែរ។ យ៉ាងណា ព័ត៌មានជាក់លាក់អំពីការប្តូរទីតាំងតុលាការភ្នំពេញ ទៅទីតាំងថ្មី នៅពេលណានោះ មិនមាននៅឡើយទេ៕

អត្ថបទទាក់ទង
  


Tag:
 សាលាឧទ្ធរណ៍ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com