ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ញាំ​ផ្លែឈើ​អ្វីខ្លះ​?
09, Dec 2022 , 6:59 am        
រូបភាព
ប្រូ​តូ​ស ( Fructose ) គឺជា ប្រភេទ​នៃ​ស្ករ​មួយ​ប្រភេទ ដែល​មាន​វត្តមាន នៅ​ក្នុង​ផ្លែ​ឈើ ដែល​មាន ឥទ្ធិពល​ជា​អវិជ្ជមាន ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម និង បុគ្គល​ទាំងឡាយ​ណា ដែល​លើស​ទម្ងន់ ។

 
ប៉ុន្តែ​អ្នក នៅ​តែ​អាច​នឹង រីករាយ​ជាមួយនឹង ផ្លែ​ឈើ​តាម​រដូវ​កាល មាន​ដូច​ជា​ស្វាយ និង ទំពាំងបាយជូរ ប្រសិនបើ​អ្នក បាន​ទទួលទាន​វា ក្នុង​បរិមាណ​មួយ​សមរម្យ​។ ក្រុម​វេជ្ជបណ្ឌិត បាន​ធ្វើការ​ជម្រុញ​អោយ អ្នកជំងឺ​ទឹកនោមផ្អែម ធ្វើការ​បរិភោគ​ផ្លែ​ឈើ​ពិសេស​ៗ​មួយ​ចំនួន ដែល​ពួក​វា មិន​ត្រឹមតែ​ផ្តល់ អត្ថប្រយោជន៍ ចំពោះ​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ជួយ​ក្នុង​ការ គ្រប់គ្រង​នូវ កម្រិត​អាំង​ស៊ុ​យ​លី​ន បាន​ផង​ដែរ​។ ខាងក្រោម​នេះ គឺជា​ប្រភេទ​ផ្លែ​ឈើ ដែល​ល្អ​បំផុត សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម យក​ទៅ ទទួលទាន ៖
 
១.​ផ្លែក្រូច​ពណ៌​ក្រហម
ផ្លែក្រូច ពណ៌​ក្រហម គឺ​មាន​រសជាតិ ផ្អែម និង រៀង​ជូរ បន្តិច​ៗ ។ ផ្លែក្រូច​ប្រភេទ​នេះ គឺជា​ជម្រើស​នៃ​ផ្លែ​ឈើ ដែល​ផ្តល់​សុខភាព​ដ៏​ល្អ​បំផុត សម្រាប់​អ្នកជំងឺ​ទឹក នោម​ផ្អែម​។ វា​ត្រូវ​បាន​គេ​ណែ នាំ​អោយ ធ្វើការ​ទទួល​ចំនួន ពាក់កណ្តាល​ផ្លែ ក្នុង​មួយ​ថ្ងៃ​។
 
២. ផ្លឺ​បឺ​រី ( Cranberries, Raspberries, Blueberries)
ផ្លែ​បឺ​រី គឺ​មាន​សមាសធាតុ ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​បាន​យ៉ាង​ពិសេស​។ ក្រៅពី​នេះ វា​ក៏​បាន​ផ្តល់ ផង​ដែរ​នូវ សារជាតិ​ស​សៃ​, មិនសូវ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត និង សម្បូរ​ទៅ​ដោយសារ​ជាតិ​វីតាមីន ផ្សេង​ៗ​ទៀត​។
 
៣. ផ្លែ​ត្រសក់ស្រូវ
ផ្លែ​ត្រសក់ស្រូវ​ជា​ច្រើន​ប្រភេទ គឺ​សម្បូរ​ទៅ​ដោយ សារជាតិ​វីតាមីន B និង C ហើយ​រួម​ផង​ដែរ​នូវ សារជាតិ beta- carotene, ប៉ូ​តា​ស្យូ​ម និង lycopene ។ ផ្លែ​ត្រសក់ស្រូវ​មួយ​ជំនិត នឹង​អាច​ផ្តល់​អោយ អ្នក នូវ​វីតាមីន ដែល​អ្នក​ត្រូវការ​។
 
៤. ផ្លែ​ឈើ​រី
ឈើ​រី គឺ​មាន​ផ្ទុក​នូវ សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត និង មាន​កម្រិត​កាបូ​អ៊ី​ដ្រា​ត និង គ្លី​សេ​មី ទាប ។​អ្វី​ដែល​អ្នក​ត្រូវការ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម នោះ​គឺ​ផ្លែ​ឈើ​រី ចំនួន ១២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​។
 
៥. ផ្លែ​ប៉ម
នៅ​ពេល​ដែល​អ្នក​ទទួលទាន​ផ្លែ​ប៉ម សូមអ្នក​កុំ​ចិត​សម្បក​វា​ចេញ ពីព្រោះ​ថា សម្បក​របស់​វា គឺ​សម្បូរ​ទៅ​ដោយ សមាសធាតុ​ប្រឆាំង​នឹង ប្រតិកម្ម​អុកស៊ីត ។ ក្រៅពី​នេះ​ទៀត ផ្លែ​ប៉ម គឺជា​ប្រភព​ដ៏​ល្អ នៃ​សារជាតិ​ស​សៃ និង វីតាមីន C ។
 
៦. ផ្លែ​គី​វី
ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ គឺ​ឃ្លាំង​ស្តុក​ទុក នៃ​សារជាតិ​ប៉ូ​តា​ស្យូ​ម​, ជាតិ​ស​សៃ និង វីតាមីន C ។ វា​ក៏​មាន ផ្ទុក​ផង​ដែរ​នូវ ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប ដែល​វា​ជា​ការ​ចាំបាច់​មួយ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ ការ​ទទួលទាន ផ្លែ​គី​វី មួយ​ផ្លែ​គឺ អាច​នឹង​លៃ​តម្រូវ​សុខភាព​របស់​អ្នក អោយ​បាន​ល្អ​។
 
៧. ផ្លែ​ព័រ
ដោយសារ​តែ​វា​មាន​ផ្ទុក​ទៅ​ដោយ ប៉ូ​តា​ស្យូ​ម​,​សារជាតិ​ស​សៃ និង មាន​កាបូ​អ៊ី​ដ្រា​ត ក្នុង​កម្រិត​ទាប ផ្លែ​ព័រ គួរ​ត្រូវ​បានជា​ផ្នែក​មួយ នៅ​ក្នុង​របប​អាហារ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។
 
៨. ផ្លែក្រូច
ផ្លែក្រូច គឺ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់ ដោយសារ​តែ​អត្ថប្រយោជន៍ នៃ​ការ​ស្តុក​របស់​វីតាមីន C​។ ពួក​វា ក៏​មាន​កម្រិត​កាបូ​អ៊ី​ដ្រា​ត​ទាប ន​ង មាន​ផ្ទុក​ផង​ដែរ​នូវ ប៉ូ​តា​ស្យូ​ម ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com