FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កំពូលកីឡាករអាស៊ីទាំង ១០ ដែលបង្ហាញខ្លួនច្រើនប្រកួតបំផុតនៅ World Cup
10, Dec 2022 , 10:29 am        
រូបភាព
ឈានដល់វគ្គ៨ក្រុមចុងក្រោយ FIFA World Cup ឆ្នាំ២០២២ ក្រុមពីតំបន់អាស៊ីសុទ្ធតែបានវេចបង្វេចត្រឡប់ទៅផ្ទះរៀងខ្លួន។ អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន ដែលឆ្លងផុតវគ្គចែកពូល បរាជ័យរៀងខ្លួននៅវគ្គ១៦ក្រុមចុងក្រោយ។ ទោះក្រុមហាលអាវ ប៉ុន្តែកីឡាករអាស៊ីមួយចំនួនបានបង្កើតប្រវត្តិសាស្ត្ររៀងខ្លួនក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក។



ក្នុងប្រវត្តិព្រឹត្តិការណ៍ World Cup មានតែឆ្នាំ២០០២ដែលកូរ៉េ-ជប៉ុនធ្វើម្ចាស់ផ្ទះប៉ុណ្តោះ ដែលក្រុមអាស៊ីបានបន្តដល់វគ្គល្អជាងគេ។ កាលនោះ កូរ៉េខាងត្បូងឡើងដល់វគ្គ៤ក្រុមចុងក្រោយ។
យ៉ាងណាក៏ដោយ ក្នុងក្រសែភ្នែក និងអារម្មណ៍អ្នកគាំទ្រជុំវិញពិភពលោក ក្រុមនៅអាស៊ីជាក្រុមខ្សោយជាងគេ និងមិនរំពឹងឈានដល់វគ្គឆ្ងាយៗឡើយ។ ប៉ុន្តែមិនដូចអ្វីដែលពួកគេគិតឡើយ ក្រុមអាស៊ីដូចជាកូរ៉េខាងត្បូង ជប៉ុន ដែលបង្ហាញខ្លួនញឹកញាប់នៅ World Cup តែងតែបង្ហាញភាពអស្ចារ្យ ជាងក្រុមពីទ្វីផ្សេងមួយចំនួនផង បើទោះមិនសូវមានកីឡាករលេងនៅក្លិបល្បីៗលើលោកក៏ដោយ។
 
ខាង​ក្រោម​នេះ​ យើងនឹងបង្ហាញកីឡាករ​អាស៊ី​ទាំង ១០ ដែល​បាន​បង្ហាញ​ខ្លួន​ក្នុងការប្រកួតច្រើន​ជាង​គេ​នៅ World Cup៖
 
១- Myung-bo Hong អតីតប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង បង្ហាញខ្លួន១៦ប្រកួត
២- Yoto Nagatamo ខ្សែការពារជម្រើសជាតិជប៉ុន បង្ហាញខ្លួនបាន១៥ប្រកួត
៣- Park Ji-Sung អតីតប្រធានក្រុមកូរ៉េខាងត្បូង បង្ហាញខ្លួនបាន១៤ប្រកួត
៤- Young-Pyo Lee អតីតខ្សែការពារកូរ៉េខាងត្បូង បង្ហាញខ្លួនបាន១២ប្រកួត
៥- Makoto Hasebe អតីតខ្សែការពារជប៉ុន បង្ហាញខ្លួនបាន ១១ប្រកួត
៦- Eiji Kawashima អ្នកចាំទីជប៉ុន បង្ហាញខ្លួនបាន ១១ប្រកួត
៧- Nam-Il Kim អតីតខ្សែបម្រើកូរ៉េខាងត្បូង បង្ហាញខ្លួនបាន១១ប្រកួត
៨- Woon-Jae-Lee អតីតអ្នកចាំទីកូរ៉េខាងត្បូង បង្ហាញខ្លួនបាន ១១ប្រកួត
៩- Maya Yoshida ខ្សែការពារ និងប្រធានក្រុមជប៉ុន បង្ហាញខ្លួនបាន១១ប្រកួត
១០- Jung-hwan Ahn អតីតខ្សែប្រយុទ្ធកូរ៉េខាងត្បូង បង្ហាញខ្លួនបាន១០ប្រកួត៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com