ជាតិ
ចាប់បានដោយកម្រ៖ អ្នកនេសាទចាប់ត្រីត្រសក់ទម្ងន់ ១០គីឡូក្រាម ​ក្នុងទន្លេសាប
10, Dec 2022 , 9:59 pm        
រូបភាព
ត្រីត្រសក់ទម្ងន់ ១០គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយកម្រ នៅក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
ត្រីត្រសក់ទម្ងន់ ១០គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយកម្រ នៅក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
ដោយ៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
 
នៅដើមរដូវនេសាទត្រីប្រហុក ឆ្នាំ២០២២ ដោយប្រើឧបករណ៍នេសាទឧស្សាហកម្ម «ដាយត្រី» នៅតាមបណ្តោយដងទន្លេសាប ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទទួលដំណឹងពីការចាប់បានប្រភេទត្រីងាយរងគ្រោះជាច្រើនប្រភេទ ពីសំណាក់ម្ចាស់ដាយត្រី។ ជាក់ស្តែង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមការងារបានចុះទៅបំពាក់ស្លាក និងលែងត្រីត្រសក់មួយក្បាល ទម្ងន់ប្រមាណ១០គីឡូក្រាម ក្នុងគោលបំណងតាមដានចរាចរផ្លាស់ទីរបស់វា ទៅកាន់ទីជម្រកតាមដងទន្លេមេគង្គលើ ខេត្តក្រចេះ និងស្ទឹងត្រែង។ វាមិនមែនជារឿងចៃដន្យទេ ដែលអ្នកនេសាទចាប់បានប្រភេទត្រីកម្រ និងមានទំហំធំៗទាំងនេះ នៅតាមដងទន្លេសាប ។ វត្តមានរបស់ប្រភេទត្រីកម្រ និងមានទំហំធំៗនេះ បណ្តាលមករបបទឹកជំនន់ទន្លេមេគង្គមានរយៈពេលវែង និងការចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបនាពេលថ្មីៗនេះ។ សូមអញ្ជើញទស្សនាវីដេអូបន្ថែម៕



© រក្សាសិទ្ធិដោយ thmeythmey.com