FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ស្បែកជើងមាស World Cup៖ កីឡាករ២៧នាក់ធ្លាប់ឈ្នះ ក្នុងចំណោម២១ព្រឹត្តិការណ៍
11, Dec 2022 , 12:59 pm        
រូបភាព
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៣០ ដោយអ៊ុយរូហ្កាយធ្វើម្ចាស់ផ្ទះ ហើយក៏ជាម្ចាស់ជើងឯកផង។ នៅឆ្នាំដំបូងនោះ ពានរង្វាន់អ្នកស៊ុតចូលទីច្រើនជាងគេ (Golden Boot) ក៏បានបង្កើតឡើងស្របគ្នាផងដែរ ដោយកីឡាករអាហ្សង់ទីន Guillermo Stabile ជាអ្នកទទួលបាន ក្រោយរកបាន៨គ្រាប់។



World Cup បន្តធ្វើរៀងរាល់៤ឆ្នាំម្តងជាបន្តបន្ទាប់ក្នុងឆ្នាំ១៩៣៤ និង១៩៣៨ មុនពេលត្រូវអាក់ខានពីរលើកក្នុងឆ្នាំ១៩៤២ និង១៩៤៦ ដោយសារសង្គ្រាមលោក។ នៅឆ្នាំ១៩៥០ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់ផ្តើមដំណើរការឡើងវិញ និងបន្តរហូតបច្ចុប្បន្ន។
 
គិតចាប់ពីបង្កើត World Cup ២១លើករូចមក គេបានរកឃើញអ្នកឈ្នះស្បែកជើងមាសចំនួន២៧រូប។ មូលហេតុដែលមានចំនួនអ្នកឈ្នះ លើសព្រឹត្តិការណ៍ដោយក្នុងនោះមានព្រឹត្តិការណ៍ខ្លះមានអ្នកឈ្នះលើសពីម្នាក់។ នៅឆ្នាំ១៩៦២ ដែលស៊ីលីដឹកនាំធ្វើម្ចាស់ផ្ទះ មានកីឡាកររហូតដល់៦រូបទទួលបានស្បែកជើងមាស ដោយពួកគេរកបាន៤គ្រាប់ស្មើគ្នា។
 
World Cup ឆ្នាំ១៩៩៤ នៅអាម៉េរិក មានកីឡាករឈ្នះ Golden Boot នេះស្ទួន ដែលរួមមានកីឡាកររុស្ស៊ី Oleg Salenko និងកីឡាករប៊ុលហ្ការី Hristo Stoichkov ក្រោយរកបាន៦គ្រាប់ដូចគ្នា។
 
ខាងក្រោមនេះជាឈ្មោះកីឡាករដែលធ្លាប់ឈ្នះស្បែកជើងមាស តាមរយៈការស៊ុតបញ្ចូលច្រើនជាងគេនៅព្រឹត្តិការណ៍ World Cup នីមួយៗចាប់ពីឆ្នាំ១៩៣០មក៖
 
-នៅអ៊ុយរូហ្កាយ ឆ្នាំ១៩៣៩ កីឡាករ Guillermo Stabile របស់អាហ្សង់ទីន រកបាន៨គ្រាប់
-នៅអ៊ីតាលី ឆ្នាំ១៩៣៤ Oldrich Nejedly របស់ឆែក រកបាន៥គ្រាប់
-នៅបារាំង ឆ្នាំ១៩៣៨ Leonidas របស់ប្រេស៊ីល រកបាន៧គ្រាប់
-នៅប្រេស៊ីល ឆ្នាំ១៩៥០ Ademir របស់ប្រេស៊ីល រកបាន៨គ្រាប់
-នៅស៊្វីស ឆ្នាំ១៩៥៤ Sandor Kocsis ហុងគ្រី រកបាន១១គ្រាប់
-នៅស៊ុយអែត ឆ្នាំ១៩៥៨ Just Fontaine របស់បារាំង រកបាន១៣គ្រាប់ 
-នៅស៊ីលី ឆ្នាំ១៩៦២ មានកីឡាករដល់ទៅ៦រូប Florian Albert (ហុងគ្រី) Valentin Ivanov (រុស្ស៊ី) Garrincha (ប្រេស៊ីល) Vava (ប្រេស៊ីល) Drazan Jerkovic (យូហ្គោស្លាវី) និង Leonel
Sanchez (ស៊ីលី) រកបាន៤គ្រាប់ស្មើគ្នា
 
-នៅអង់គ្លេស ឆ្នាំ១៩៦៦ Eusebio របស់ព័រទុយហ្កាល់ រកបាន ៩គ្រាប់
-នៅម៉ិកស៊ិក ឆ្នាំ១៩៧០ Gerd Muller របស់អាល្លឺម៉ង់ រកបាន១០គ្រាប់
-នៅអាល្លឺម៉ង់ (ខាងលិច) ឆ្នាំ១៩៧៤ Grzegorz Lato របស់ប៉ូឡូញ រកបាន៧គ្រាប់
-នៅអាហ្សង់ទីន ឆ្នាំ១៩៧៨ Mario Kempes របស់អាហ្សង់ទីន រកបាន៦គ្រាប់
-នៅអេស្ប៉ាញ ឆ្នាំ១៩៨២ Paolo Rossi របស់អ៊ីតាលី រកបាន៦គ្រាប់
-នៅម៉ិកស៊ិក ឆ្នាំ១៩៨៦ Gary Lineker របស់អង់គ្លេស រកបាន៦គ្រាប់
-នៅអ៊ីតាលី ឆ្នាំ១៩៩០ Salvatore Schillaci របស់អ៊ីតាលី រកបាន៦គ្រាប់
-នៅអាម៉េរិក ឆ្នាំ១៩៩៤ Oleg Salenko (រុស្ស៊ី) Hristo Stoichkov (ប៊ុលហ្ការី) រកបាន៦គ្រាប់ស្មើគ្នា
-នៅបារាំង ឆ្នាំ១៩៩៨ Davor Suker របស់ក្រូអាស៊ី រកបាន៦គ្រាប់
-នៅកូរ៉េ-ជប៉ុន ឆ្នាំ២០០២ Ronaldo របស់ប្រេស៊ីល រកបាន៨គ្រាប់
-នៅអាល្លឺម៉ង់ ឆ្នាំ២០០៦ Miroslav Klose របស់អាល្លឺម៉ង់ រកបាន៥គ្រាប់
-នៅអាហ្វ្រិកខាងត្បូង ឆ្នាំ២០១០ Thomas Muller របស់អាល្លឺម៉ង់ រកបាន៥គ្រាប់
-នៅប្រេស៊ីល ឆ្នាំ២០១៤ James Rodríguez របស់កូឡុំប៊ី រកបាន៦គ្រាប់
-នៅរុស្ស៊ី ឆ្នាំ២០១៨ Harry Kane របស់អង់គ្លេស រកបាន៦គ្រាប់
-នៅកាតា ឆ្នាំ២០២២ ? ៕
 
 
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com