ជាតិ
«ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩» ដំណើរការទៅយ៉ាងរលូន និងប្រកបដោយភាពសប្បាយរីករាយ
11, Dec 2022 , 2:59 pm        
រូបភាព
នៅឆ្នាំ២០២២នេះ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ដែលបានប្រព្រឹត្តទៅចំនួនពីរថ្ងៃមកហើយ តាំងពីថ្ងៃទី៩ រហូតដល់រសៀលថ្ងៃនេះ ដែលមានទីតាំងនៅជុំវិញបរិវេណបណ្ណាល័យជាតិ មានចំនួនអ្នកចូលរួមច្រើនដែលគួរឱ្យកត់សម្គាល់។



មកដល់ពេលនេះ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា ដំណើរការទៅបានយ៉ាងរលូន និងប្រកបដោយភាពសប្បាយរីករាយ។ យើងសូមជម្រាបថា ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍«ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩» ដែលមានសកម្មភាពតាំងពិព័រណ៍ លក់សៀវភៅនៅតាមស្ដង់នីមួយៗជាច្រើន និងការចែកសៀវភៅហ្វ្រីៗ ហើយលើសពីនេះទៅទៀត យើងក៏មានការបញ្ចុះតម្លៃសម្រាប់អាវយឺតដែលជាទំនិញរបស់ពិព័រណ៍ផ្ទាល់។
  


ក្រុមការងារពិព័រណ៍សៀវភៅកម្ពុជា ក៏បានបង្កើតសកម្មភាពសប្បាយៗ ដើម្បីញ៉ាំងឱ្យកម្មវិធីនេះ កាន់តែមានភាពសប្បាយរីករាយ ដូចជា សកម្មភាពគូរគំនូរ កម្សាន្តលើឆាក សកម្មភាពអំណានកុមារ និងការប្រគំតន្រ្តីនាពេលល្ងាច ដែលមានការចូលរួមពីតារាកិត្តិយសផងដែរមានដូចជា លោក គីម ភូ លោក NickIT លោក NUTH និងក្រុមតន្រ្តី SUFFER ផងដែរ។ 
 
អាស្រ័យហេតុនេះ យើងខ្ញុំសូមអំពាវនាវដល់មហាជនទូទៅ សិស្សានុសិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមនៅថ្ងៃចុងក្រោយនៃកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដែលត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៧ព្រឹកដល់ ៧ល្ងាច ក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកនិពន្ធ ក៏ដូចជាគ្រឹះស្ថានបោះពុម្ពសៀវភៅ ព្រមទាំងពង្រីកចំណេះដឹងតាមរយៈការអានសៀវភៅ សម្រាប់ប្រយោជន៍ដល់សង្គមជាតិ។ ម្យ៉ាងទៀត គឺដើម្បីឱ្យមានអ្នកចូលរួមបានច្រើនកុះករ និងមានការគាំទ្រច្រើនឡើងៗនៃព្រឹត្តិការណ៍ពិព័រណ៍សៀវភៅក្នុងឆ្នាំនេះ៕ 
 
















© រក្សាសិទ្ធិដោយ thmeythmey.com