ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី រៀបចំកម្មវិធីស្វាគមន៍កំពូលតារាចម្រៀង មាស សុខសោភា ជាទូតសុច្ឆន្ទៈ នៅផ្សារទំនើបអ៊ីអន២ និងមានផ្តល់ជូនកាដូជាច្រើនដល់អតិថិជន
12, Dec 2022 , 10:39 am        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២២៖ អិលអូអិលស៊ីគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយ នៅព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវវត្តមានទូតសុច្ឆន្ទៈរបស់ខ្លួន គឺអ្នកនាង មាស សុខសោភាដែលជាតារាចម្រៀងស្រីជួរមុខ នៅព្រះរាជាណាចក្រកម្ពុជា។ វត្តមានកំពូលតារាចម្រៀង មាសសុខសោភា ជាទូតសុច្ឆន្ទៈរបស់អិលអូអិលស៊ី នឹងរួមចំណែកបន្ថែមទៀត ក្នុងការចែករំលែកព័ត៌មានផលិតផលហិរញ្ញវត្ថុទៅកាន់អតិថិជន​ដើម្បីអតិថិជនងាយស្រួលសម្រេចចិត្ត ក្នុងការជ្រើសរើសដៃគូហិរញ្ញវត្ថុ ដែលធានាបាននូវភាពរីកចម្រើនខ្ពស់សម្រាប់អាជីវកម្មនិងជីវភាពរស់នៅប្រចាំថ្ងៃ​។
 
ដើម្បីទទួលស្វាគមន៍ទូតសុច្ឆន្ទៈរបស់ខ្លួននេះអិលអូអិលស៊ី ក៏បានត្រៀមរៀបចំនូវកម្មវិធីប្រគំតន្រ្តី ដែលនឹងមានការចូលរួមសម្តែងដោយផ្ទាល់ពីអ្នកនាង មាស សុខសោភា និងក្រុមរាំ OMG ដែលនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង៨យប់ថ្ងៃសោរ៍ ទី​១៧ ខែធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី។ ព្រឹត្តិការណ៍នេះជា​ឱកាសបង្កើនភាពរាក់ទាក់ និងស្និទ្ធស្នាល​បន្ថែមទៀត ក៏ដូចជាអនុញ្ញាតឱ្យអ្នកគាំទ្រអាចថតរូបដោយផ្ទាល់ជាមួយកំពូលតារាចម្រៀង ដែលជាទូតសុច្ឆន្ទៈរបស់អិលអូអិលស៊ី ​ផងដែរ។ 
 
ឆ្លៀតក្នុងឱកាសនោះ អិលអូអិលស៊ី ក៏បានត្រៀមផ្តល់ជូននូវកាដូពិសេសៗជាច្រើន ជូនអតិថិជនដែលបានចូលរួមក្នុងកម្មវិធីផ្ទាល់ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៥ល្ងាច នាថ្ងៃដដែល ក្នុងនោះរួមមាន៖ 
        
សម្រាប់អតិថិជនបើកគណនីសន្សំឌីជីថល៖ នឹងមានឱកាសឈ្នះ នាឡិកាដៃ iWatch, JBL Speaker, ឆត្រ មួក ថង់បរិស្ថាននិងប្រតិទិន អិលអូអិលស៊ី ដ៏ស្រស់ស្អាត។ បញ្ជាក់៖ (រាល់អ្នកចូលរួម នឹងទទួលបានរង្វាន់ណាមួយគ្រប់ៗគ្នារហូតរង្វាន់អស់ពីស្តុក)។
        
សម្រាប់អ្នកមកដាក់ពាក្យធ្វើការ៖ នឹងទទួលបានប៊ិច អិលអូអិលស៊ី ដ៏ស្រស់ស្អាតភ្លាមៗ។
       
សម្រាប់អ្នកមកទស្សនា៖ នឹងទទួលបាននូវការផ្តល់ជូនកាហ្វេឬភេសជ្ជៈ ដោយមិនមិនគិតថ្លៃដោយគ្រាន់តែថតរូបលេង នៅក្នុងកម្មវិធី និងបង្ហោះលើ Facebook របស់ខ្លួនឬស្កេនទូទាត់ តាម iPay Cambodia ដោយចំណាយត្រឹមតែ ៤០០រៀលតែប៉ុណ្ណោះ ក្នុង ១កែវ។
      
ព្រមជាមួយនឹងកម្មវិធីលេងហ្គេមសប្បាយៗជាច្រើនផ្សេងទៀត។      
 
កុំភ្លេចណា៎! ចូលរួមកម្មវិធីទាំងអស់គ្នា ដើម្បីទទួលបានកាដូឆ្នាំថ្មីពី អិលអូអិលស៊ី និងទទួលបាននូវភាពរីករាយ សប្បាយៗ ទាំងអស់គ្នា! 
អិលអូអិលស៊ីសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃកម្មវិធីក្នុងករណីចាំបាច់ ដោយពុំជូនដំណឹងជាមុន!
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com