ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំ សម្រាប់ភាពជាដៃគូអាជីវកម្ម
12, Dec 2022 , 11:49 am        
រូបភាព
ភ្នំពេញ ថ្ងៃទី០៥​ ខែធ្នូ ឆ្នាំ ២០២២ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី បានរៀបចំកម្មវិធីគម្រប់ខួប០១ឆ្នាំ នៃភាពជាដៃគូអាជីវកម្ម ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែង ជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងក្នុងគោលបំណង ដើម្បីអបអរសាទរដល់សមិទ្ធផលសម្រេចបាន នៅក្នុងឆ្នាំ២០២២ និងដើម្បីរៀបចំផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៣ខាងមុខ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់ មកពីក្រុមហ៊ុនទាំងពីរ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មដៃគូ និងអ្នក​ប្រឹក្សាផែនការហិរញ្ញវត្ថុផងដែរ។
 

 
លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ “កិច្ចសហការអាជីវកម្មរបស់យើងសម្រាប់ឆ្នាំដំបូង ប្រព្រឹត្តទៅយ៉ាងល្អ និងរលូន។ យើងបានផ្តល់ការការពារអាយុជីវិត និងផែនការសន្សំរយៈពេលវែង ជូនដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាច្រើនគ្រួសារ។ នេះគឺជា​ឱកាសដ៏អស្ចារ្យ ដែលយើងបានជួបជុំគ្នា ដើម្បីប្រារព្ធនូវសមិទ្ធផល ពួកយើងរួមគ្នាសម្រេចបាន និងឈានទៅរៀបចំផែនការសម្រាប់ឆ្នាំខាងមុខទៀត។”
 
នៅចុងឆ្នាំ២០២១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អ៊ិឈិ ឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានប្រកាសអំពីភាពជាដៃគូរយៈពេលយូរអង្វែង ដើម្បីផ្តល់ការការពារ និងសន្សំដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានកាន់តែទូលំទូលាយ។ ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ នឹងពង្រីកលទ្ធភាព ទៅកាន់ប្រជាពលរដ្ឋកម្ពុជា ដើម្បីទទួលបានសេវាធានារ៉ាប់រងអាយុជីវិត ដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិ មកពីប្រទេសជប៉ុន។
 

 
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា៖“សមិទ្ធផលដែលយើងសម្រេចបាន លើកិច្ចសហការធ្វើអាជីវកម្មប៊ែងកាសួរេន (Bancassurance) ក្នុងឆ្នាំដំបូងនេះ ពិតជាទទួលបានគាប់ប្រសើរ។ យើងពិតជារីករាយ ដែលបានដឹងថា អតិថិជនរបស់ អេ អឹម ខេ ជាច្រើន ទទួលបាននូវសេវាធានារ៉ាប់រង ហើយវាក៏ជាផ្នែកមួយ នៃការការពារផ្នែកហិរញ្ញវត្ថុ និងជួយកាត់បន្ថយនូវការព្រួយបារម្ភ ផ្នែកហិរញ្ញវត្ថុនាពេលអនាគត សម្រាប់អតិថិជនយើង និងក្រុមគ្រួសាររបស់ពួកគាត់។ យើងនឹងខិតខំព្យាយាម ពង្រីកវិសាលភាពប្រតិបត្តិការ និងការការពារផ្នែកហិរញ្ញវត្ថុនៅឆ្នាំបន្ដបន្ទាប់ទៀត ដើម្បីប្រាកដថា ប្រជាពលរដ្ឋទាំងអស់ ទទួលបានភាពស្មើៗគ្នា ស្របតាមចក្ខុវិស័យរបស់យើង”។
 

 
អំពី ដាយ អ៊ិឈិ ឡាយហ្វ៍​

ក្រុមហ៊ុន ដាយ​ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ​ អ៊ិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ របស់ប្រទេសជប៉ុន អស់រយៈពេលជិត ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុន ដែលបានចុះបញ្ជីនៅលើទីផ្សារ ភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើង នៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្ត ឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែក ​ជាមួយសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ អេ អឹម ខេ មានអតិថិជនសរុប ចំនួនជិត ១ លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០ លានដុល្លារអាម៉េរិក ប្រាក់បញ្ញើជាង ២០៦ លានដុល្លារអាម៉េរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀរវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាច​ទូទាត់ថ្លៃទឹក-ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗ តាមប្រព័ន្ធ QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com