ជាតិ
អត្ថបទពាណិជ្ជកម្ម
គម្រោង “សាលាស្អាត” របស់​ ខ្មែរ ​ប៊ែវើរីជីស ជួយអ្វីខ្លះចាប់តាំងពីឆ្នាំ ២០១៦ មក?
12, Dec 2022 , 2:39 pm        
រូបភាព
បើនិយាយអំពី គម្រោង “សាលាស្អាត” របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស  មនុស្សគ្រប់គ្នាបានស្គាល់ថា ជាគម្រោងសាងសង់ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀន។
 
គម្រោង “សាលាស្អាត” បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ ដោយវិនិយោគប្រាក់ប្រមាណ ២០​ ទៅ ៣០ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ ដោយជួយកសាងផ្លូវបេតុង ក្រាលការ៉ូឡា សាងសង់របង ខ្លោងទ្វារ ដងទង់ជាតិ ទីលានកីឡាបាល់ទាត់ និងបាល់ទះជាដើម ហើយ បើគិតត្រឹមឆ្នាំ​២០២២ នេះ គម្រោង “​សាលាស្អាត” បានជួយដល់​សាលារៀនសរុប ៣៧ សាលា នៅរាជធានីភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ។
 


លោក ស្រឿន ធន នាយករងវិទ្យាល័យ​ព្រែកឯង ដែលជាសាលាមួយ​​ទទួលផលពីគម្រោង “សាលាស្អាត” របស់ក្រុមហ៊ុន  ខ្មែរ ប៊ែវើរីជីស ដែលបានជួយសាងសង់ទីលានបាល់ទាត់​  មានប្រសាសន៍ថា៖ “ឥឡូវ​នេះ មានតារាង​បាល់ល្អបែបនេះ​​ ខ្ញុំគិតថា វាជួយសម្រួលដល់​កូនសិស្ស​​ដែលចូលចិត្តវិស័យកីឡា ​ឲ្យពួកគាត់​បានហាត់ហើយ ពុំមានផលលំបាក​ដែលបង្ក​គ្រោះថ្នាក់ដល់ពួកគាត់ទេ”។
 
ខ្មែរ ប៊ែវើរីជីស បានចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ លើគម្រោង “សាលាស្អាត” នេះ ដោយជឿជាក់ថា សាលារៀនជាថ្នាលបណ្តុះធនធានក្មេងជំនាន់ក្រោយសម្រាប់ទ្រទ្រង់សង្គមជាតិយើងនាពេលអនាគត។
 


បច្ចុប្បន្នការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀនទាំង ៣៧ ដែលទទួលបានការសាងសង់ពី ខ្មែរ ប៊ែវើរីជីស បានបម្រើជាប្រយោជន៍យ៉ាងសកម្មដល់សិស្សានុសិស្សឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព។
កែវ ហេងលាភ ដែលជា​សិស្សម្នាក់នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានទទួលផលពីគម្រោង សាលាស្អាត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស  ផងដែរនោះ បាននិយាយថា៖“ខ្ញុំចង់ឲ្យក្រុមហ៊ុនជួយដល់សាលាខ្ញុំ និងសាលាផ្សេងៗទៀត ដើម្បីឲ្យយុវជនជំនាន់ក្រោយ និង​ក្មេងៗជំនាន់ក្រោយបាន​ចូលរួមលេង​បាល់ទាត់ទាំងអស់គ្នា និងបានរៀននៅសាលា​ដែលមានមជ្ឈដ្ឋានល្អ ដើម្បីឲ្យពួកគាត់ក្លាយទៅជាទំពាំង​ស្នង​ឫស្សីល្អ ជាក្មេង​ល្អ​ក្នុងសង្គម ជួយដល់សង្គមទៅថ្ងៃមុខ”។
 
ក្នុងឆ្នាំ ២០២២ គម្រោង «សាលាស្អាត»  របស់  ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជួសជុលនិងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀនចំនួន​១៧ ផងដែរ​នៅរាជធានីភ្នំពេញ។
 
តាមរយៈគម្រោង “សាលាស្អាត” ដែលបានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សាលាជាច្រើននេះ កំពុងតែ​ជួយផ្ដល់ទាំងសោភ័ណភាព សុវត្ថិភាព បរិស្ថាន និងផាសុកភាព លើសពីនេះបានជួយសម្រួលលើការលំបាកមួយផ្នែកធំមុនពេលទទួលបានសមិទ្ធផលទាំងឡាយ ដល់សិស្សានុសិស្ស និងលោកគ្រូ​​រាប់ពាន់រាប់ម៉ឺននាក់ នៅសាលារៀនតាមបណ្ដាខេត្តក្រុងមួយចំនួនដែលគម្រោងបាននិងកំពុងអនុវត្ត។ 
 
សូមទស្សនាកិច្ចសម្ភាសន៍របស់លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីស្វែងយល់ពីគោលតម្លៃនៃការផ្ដល់ត្រឡប់ទៅសង្គមវិញ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈតំណភ្ជាប់៖ https://bit.ly/3uJhXaM 
 








 អត្ថបទពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com