ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់រួមគ្នាបរិច្ចាគឈាមដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងឪកាសគំរប់ខួប២៧ឆ្នាំ
12, Dec 2022 , 8:09 pm        
រូបភាព
ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ តែងតែស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីចូលរួមផ្គត់ផ្គង់តម្រូវការឈាមជាចាំបាច់ ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងអ្នកជំងឺ ក្នុងការព្យាបាលអោយបានទាន់ពេលវេលា។ នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ចំនួន៣០នាក់ បានរួមគ្នាស្ម័គ្រចិត្តបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមរាជធានីភ្នំពេញ ក្នុងឱកាសគម្រប់ខួប២៧ឆ្នាំរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់។
 
ទន្ទឹមនឹងនោះ គណៈគ្រប់គ្រង និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ឲ្យចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យ ដែលត្រូវការឈាមជាចាំបាច់។


 
ក្នុងឱកាសគម្រប់ខួប ២៧ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណដល់អតិថិជនជាតិ និងអន្តរជាតិដែលជានិច្ចជាកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ សេវាពេទ្យធ្មេញល្អបំផុតប្រចាំទីក្រុង ជាពេទ្យធ្មេញប្រចាំគ្រួសាររបស់លោកអ្នកជារៀងរហូតមក។



យើងខ្ញុំសូមប្រសិទ្ធពរ បវរសួស្តី ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ អោយជួបប្រទះនូវពុធ្ធពរ ទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរព្រះគុណ សូមអរគុណ៕ 
 





 

© រក្សាសិទ្ធិដោយ thmeythmey.com