FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Messi ៖ខ្ញុំសប្បាយចិត្តដែលបានលេងវគ្គផ្តាច់ព្រ័ត្រ នាការបង្ហាញខ្លួនចុងក្រោយនៅ World Cup
15, Dec 2022 , 8:29 am        
រូបភាព
ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi និយាយថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ នឹងក្លាយជាការបង្ហាញវត្តមានលើកចុងក្រោយសម្រាប់រូបគេនៅព្រឹត្តិការណ៍ World Cup។ Messi បន្ថែមថា ខ្លួនសប្បាយចិត្តដែលឈានជើងលេងនៅវគ្គផ្តាច់ព្រ័ត្រនេះ។



Messi វ័យ៣៥ឆ្នាំ នៅ World Cup 2022 រកបាន ៥គ្រាប់ប្រចាំព្រឹត្តិការណ៍ពីការបង្ហាញវត្តមាន ៥លើកកន្លងមក ។ អំឡុងការប្រកួតអាហ្សង់ទីនឈ្នះក្រូអាស៊ី ៣-០ តារាឆ្នើមរូបគេសម្រេចគ្រាប់ដំបូង ឱ្យក្រុមនាំមុខដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ World Cup 2022 ប្រទេសកាតា ជាការបង្ហាញខ្លួន លើកទី៥ សម្រាប់តារាបាល់ទាត់ឆ្នើមរូបនេះ ។ ប៉ុន្តែរូបគេមិនដែលឈ្នះពានដ៏ធំមួយនេះសូម្បីតែម្តង។
 
និយាយប្រាប់អ្នកកាសែតក្រោយបញ្ចប់ការប្រកួត Messi បានអះអាងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយរបស់គេនៅ World Cup ហើយរូបគេសប្បាយរីករាយដែលអាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀត។
 
«ខ្ញុំពិតជាសប្បាយចិត្តដែលអាចបញ្ចប់ដំណើរផ្សងព្រេងក្នុងព្រឹត្តិការណ៍ World Cup នៅវគ្គផ្តាច់ព្រ័ត្រ ។ ខ្ញុំបានលេងប្រកួតចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រតែម្តង វាពិតជារឿងដ៏គួរឱ្យរីករាយខ្លាំង។ ច្រើនឆ្នាំហើយសម្រាប់ការធ្វើរឿងនេះម្តងទៀត ហើយខ្ញុំមិនដឹងឡើយថានឹងធ្វើវាម្តងទៀត និងបញ្ចប់ទៅដូច្នេះ ។ វាពិតជាពិសេសខ្លាំងណាស់។»។ Messi បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
Lionel Messi បង្ហាញខ្លួនលើកទី៥ នៅ World Cup ។ គិតត្រឹមពេលនេះ រូបគេរកបានគ្រាប់បាល់ទី១១ នៅព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងបានបំបែកកំណត់ត្រាលោក Gabriel Batistuta ក្នុងនាមជាកីឡាករដែលស៊ុតរកគ្រាប់បាល់បានច្រើនជាងគេនៅ World Cup ឱ្យអាហ្សង់ទីន៕
 

Tag:
 World Cup
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com