អន្តរជាតិ
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 របស់រុស្ស៊ី ហោះល្បាតលើសមុទ្រជប៉ុន
× ក្រសួងការពារជាតិរុស្ស៊ីលើកឡើងនៅថ្ងៃទី១៤ ខែធ្នូថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ខ្លួន Tu-95 ចំនួន២គ្រឿងបានល្បាតរយៈពេល៧ម៉ោងនៅសមុទ្រជប៉ុន។ ក្រុងមូស្កូបញ្ជាក់ថា ការល្បាតនេះធ្វើឡើងស្របនឹងច្បាប់ដែនអាកាសអន្តរជាតិនិងជាផ្នែកមួយនៃការហោះហើរជាធម្មតា។
បើតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលនុយក្លេអ៊ែរ ត្រូវបានដាក់ពង្រាយជាមួយយន្តហោះចម្បាំងរុស្ស៊ី SU-class នៅឯសមុទ្រជប៉ុន។
ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា បេសកកម្មខាងលើបានអនុលោមតាមច្បាប់ដែនអាកាសអន្តរជាតិ និងជាផ្នែកមួយនៃការហោះហើរទៀងទាត់នៅដែនទឹកអព្យាក្រឹតមិនថានោះតំបន់អាកទិក, អាត្លង់ទិកខាងជើង, សមុទ្រខ្មៅ និងសមុទ្របាល់ទិកនិងមហាសមុទ្រប៉ាស៊ីហ្វិក។
ទោះបីជាជាប់គាំងក្នុងសង្រ្គាមរបស់នៅអ៊ុយក្រែនក្ដី រុស្ស៊ីបានបន្តហោះហើរយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្រជាប្រចាំដែលបង្ហាញពីភាពរឹងមាំដល់ប្រទេសជិតខាងរបស់ខ្លួននៅតំបន់ចុងបូព៌ា។ កាលពីខែមុន រុស្ស៊ីបានធ្វើការល្បាតរួម គ្នាជាមួយសម្ព័ន្ធមិត្តចិនលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត៕
© រក្សាសិទ្ធិដោយ thmeythmey.com