អន្តរជាតិ
ក្រុមពលរដ្ឋកូរ៉េខាងត្បូងបញ្ជូនទំនិញអាហាររូបត្ថម្ភតម្លៃ ៩២ ម៉ឺនដុល្លារទៅកូរ៉េខាងជើង
15, Dec 2022 , 10:17 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃទី១៥ ខែធ្នូថា ពលរដ្ឋកូរ៉េខាងត្បូងចំនួនបីក្រុម បានបញ្ជូនអាហារូបត្ថម្ភទំហំ ១,២ ពាន់ លានវ៉ុន ឬ៩២២០០០ដុល្លារទៅកូរ៉េខាងជើង ចាប់តាំងពីខែកញ្ញាឆ្នាំ ២០២១ ក្រោមកម្មវិធីជំនួយ រដ្ឋាភិបាល ដើម្បីជួយប្រជាជនងាយរងគ្រោះកូរ៉េខាងជើង។

 
តាមក្រសួងទទួលបន្ទុកទំនាក់ទំនងអន្តរកូរ៉េ ការដឹកជញ្ជូនទំនិញចំនួន២លើកត្រូវបាន ដឹកទៅកូរ៉េខាងជើងក្រោយរដ្ឋបាលរបស់លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បាន កាន់តំណែងនៅខែឧសភា។ ទំនិញទាំងនោះត្រូវបានស្គាល់ថាជា សណ្ដែកសៀង។
 
«ដូចរដ្ឋាភិបាលមុនៗដែរ រដ្ឋបាលលោកយូនមានគោលការណ៍ជាប់លាប់ដែលនឹង​ ស្វែងរកការផ្ដល់ជំនួយមនុស្សធម៌ (ទៅកូរ៉េខាងជើង) ទោះបីជាស្ថានភាពនយោបាយ និងយោធាយយ៉ាងណាក៏ដោយ»។ មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េ ដែលសុំមិនបញ្ចេញឈ្នោះបានលើកឡើងបែបនេះទៅ អ្នកសារព័ត៌មាន។
 
កម្មវិធីជំនួយខាងលើត្រូវបានដាក់ចេញកាលពីខែកញ្ញាឆ្នាំ២០២១ ហើយបានបន្តរហូតដល់ថ្ងៃ ទី១០ ខែធ្នូ។ កម្មវិធីនេះក៏បានស្នើឱ្យក្រសួងបង្រួបបង្រួមផ្ដល់ថវិកា ១០ពាន់លានវ៉ុន ឬប្រមាណ ៧ លានដុល្លារទៅដល់ក្រុមពលរដ្ឋកូរ៉េខាងត្បូង ក្នុងការ​ផ្គត់ផ្គង់ជំនួយអាហាររូបត្ថម្ភ ទៅដល់កូរ៉េខាងជើង ខណៈប្រទេសមួយនេះប្រឈមនឹងបញ្ហាកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ និងវិបត្តជំងឺកូវីដ-១៩៕
 
 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com