ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា នៃ​ជំងឺមហារីក​ថ្លើម​
18, Dec 2022 , 6:59 am        
រូបភាព
ជាធម្មតា ជំងឺមហារីក​ថ្លើម​មិន​បង្ហាញ​រោគ​សញ្ញា​អោយ​យើង​ដឹង​ច្បាស់​នោះ​ទេ​។ ពេលខ្លះ​អ្នក​គ្រាន់តែ​មាន​អារម្មណ៍​អស់កម្លាំង ក្តៅខ្លួន​តិចៗ និង​បែកញើស​ពេលយប់​។ នៅពេល​ដែល​វា​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ អ្នក​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា ៖

  • ​ឈឺ ហើម ឬ​ឈឺ​ពេល​ប៉ះ​នៅ​ផ្នែក​ខាងស្ដាំ និង​ខាងលើ​នៃ​ពោះ​
  • ​ស្រក​ទំងន់​
  • ​មិនសូវ​ឃ្លាន​អាហារ​
  • ​ស្បែក និង​ភ្នែក​ឡើង​លឿង​
  • ​ឡើង​កន្ទួលរ​មាស់​ពេញ​ខ្លួន​
  • ​ហើម​ជើង​។​
​នៅក្នុង​ដំណាក់កាល​កាន់តែ​ធ្ងន់ធ្ងរ អ្នក​អាច​មាន​រោគសញ្ញា​បន្ថែម​ទៀត​ដូចជា គ្រុ​នក្តៅ ចង្អោ​រ ក្អួត ខ្សោយ​អស់កម្លាំង វង្វេង បាត់បង់​ចំណង់​ផ្លូវភេទ ឈឺ​នៅ​ផ្នែក​ខាងឆ្វេង​ពោះ​ដោយសារតែ​ការ​អណ្តើក​រីក​ក៏​រីក​ធំ​ដែរ និង​ពេលខ្លះ មាន​ឡើង​ក្រហមៗ​នៅលើ​ស្បែក​មើល​ទៅ​ដូច​សំបុក​ពីងពាង​៕

© រក្សាសិទ្ធិដោយ thmeythmey.com