FIFA
កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋានទាំង១០ សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup
18, Dec 2022 , 9:00 am        
រូបភាព
ការប្រកួត AFF Mitsubishi Electric Cup នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ប្រទេសចំនួន ១០ ចូលរួមប្រកួត ដោយចែកចេញជា ២ពូល។


 
ពូល A មាន ថៃ, ហ្វីលីពីន, កម្ពុជា, ឥណ្ឌូណេស៊ី និងព្រុយណេ ឯពូល B មានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួតរដូវកាល២០២២ ធ្វើតាមទឹកដីនៃម្ចាស់ផ្ទះនីមួយៗ ដោយគោលការណ៍ត្រូវបានកែប្រែ មិនប្រកួតក្នុងទឹកដីកណ្ដាល ដូចអំឡុងពេលកូវីដ-១៩ ទេ។ ក្រុមនីមួយៗ ត្រូវប្តូរទឹកដីគ្នាមួយប្រកួតម្នាក់ ដោយប្រើកីឡដ្ឋានសរុបចំនួន១០។
  

ពហុកីឡដ្ឋានជាតិមរតកតេជោ រូបពី Wikipedia

ការប្រកួតក្នុងពូល A ចំពោះ ២ប្រកួត ក្នុងទឹកដីនៃក្រុមនីមួយៗ
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបើកទ្វារទទួល ក្រុមជម្រើសជាតិហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ វេលាម៉ោង ៥:០០រសៀល និងជួបជាមួយព្រុយណេ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងដដែរ ជាការប្រកួតក្នុង ពូល A។
 

Thuwunna Stadium រូបពី Wikipedia

រីឯ ជម្រើសជាតិថៃ ក្រុមការពារតំណែងជើងឯក ឆ្នាំ២០២០ ត្រូវប្រកួតក្នុងដី ជាមួយក្រុមជម្រើសជាតិហ្វីលីពីន នៅថ្ងៃទី២៦ ខែធ្នូ និងជាមួយជម្រើសជាតិកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat នៃប្រទេសថៃ។
 
ចំណែក កីឡដ្ឋាន Rizal Memorial របស់ក្រុមជម្រើសជាតិហ្វីលីពីន ត្រូវស្វាគមន៍ក្រុមភ្ញៀវ ព្រុយណេ នៅថ្ងៃទី២៣ ខែធ្នូ និងថ្ងៃទី២ ខែមករា ជាមួយ ជម្រើសជាតិឥណ្ឌូណេស៊ី។
ក្នុងព្រឹត្តិការណ៍ដដែរនេះ នាថ្ងៃទី២៣ ខែធ្នូ ជម្រើសជាតិឥណ្ឌូណេស៊ី ប្រកួតជាមួយ ក្រុមកម្ពុជា និងថ្ងៃទី២៩ ខែធ្នូ ស្វាគមន៍ក្រុមការពារតំណែងជើងឯក ថៃ នៅកីឡដ្ឋាន Gelora Bung Karno។
 

កីឡដ្ឋាន  New Lao របស់ឡាវ

ដោយឡែក ក្រុមជម្រើសជាតិព្រុយណេ ត្រូវខ្ចីកីឡដ្ឋាន Kuala Lumpur របស់ម៉ាឡេស៊ី សម្រាបក់ការប្រកួតក្នុងទឹកដី ព្រោះកីឡដ្ឋានរបស់ព្រុយណេ មិនឆ្លើយតបទៅនិងស្ដង់ដាកីឡដ្ឋាន សម្រាប់រៀបចំព្រឹត្តិការណប្រកួតនេះ។ ជម្រើសជាតិព្រុយណេ ត្រូវប្រកួតជាមួយ ជម្រើសជាតិថៃ នៅថ្ងៃទី២០ ខែធ្នូ និងថ្ងៃទី២៩ ខែធ្នូ ត្រូវជួបជាមួយ ឥណ្ឌូណេស៊ី។
 
ការប្រកួតក្នុងពូល B ចំពោះ ២ប្រកួត ក្នុងទឹកដីនៃក្រុមនីមួយៗ

នៅថ្ងៃទី២១ ខែធ្នូ ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី នៅកីឡដ្ឋាន Thunwunna នៅទីក្រុង Yangon និងថ្ងៃទី៣០ ខែធ្នូ ត្រូវប្រកួតជាមួយ ជម្រើសជាតិឡាវ នៅកីឡដ្ឋានដដែរ។
រីឯ ជម្រើសជាតិឡាវ ត្រូវប្រកួតជាមួយ ក្រុមវៀតណាម នៅថ្ងៃទី២១ ខែធ្នូ និងថ្ងៃទី២៧ ខែធ្នូ ប៉ះជាមួយ ជម្រើសជាតិសិង្ហបុរី នៅកីឡដ្ឋានជាតិ New Lao។ 
 

កីឡដ្ឋាន Bukit Jalil National រូបពី Narong Pen

ចំណែក សិង្ហបុរី ត្រូវប្រកួតជាមួយ មីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែធ្នូ និងថ្ងៃទី៣០ ខែធ្នូ ជួបជាមួយជម្រើសជាតិវៀតណាម នៅកីឡដ្ឋាន Jalan Besar។ 
 
ក្នុងព្រឹត្តិការណ៍ដដែរ កីឡដ្ឋានជាតិ Bukit Jalil របស់ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅ Kuala Lumpur ប្រទេសម៉ាឡេស៊ី ត្រូវបើកទ្វារស្វាគមន៍ ក្រុមឡាវ នៅថ្ងៃទី២៤ ខែធ្នូ  និងថ្ងៃទី៣ ខែមករា ត្រូវប្រកួតជាមួយក្រុមសង្ហបុរី។
 

កីឡដ្ឋាន Gelora Bung Karno រូបពី Time National Indonesia

ក្រុមជម្រើសជាតិវៀតណាម ត្រូវប្រកួតក្នុងទឹកដី ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែធ្នូ និងថ្ងៃទី៣ ខែមករា ស្វាគមន៍ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅកីឡដ្ឋានជាតិ My Dinh នៅទីក្រុងហាណូយ។
 

កីឡដ្ឋាន Kuala Lumpur ប្រទេសម៉ាឡេស៊ី


កីឡដ្ឋាន My Dinh របស់វៀតណាម


កីឡដ្ឋានជាតិសិង្ហបុរី រូបពី Wikipedia

Tag:
 (បាល់ទាត់
  AFF Mitsubishi Electric Cup)
© រក្សាសិទ្ធិដោយ thmeythmey.com