កីឡាអន្តរជាតិ
អន្តរជាតិ
Marciniak ក្លាយជាអាជ្ញាកណ្តាលប៉ូឡូញដំបូង កាត់ក្តីប្រកួតផ្តាច់ព្រ័ត្រ World Cup 2022
18, Dec 2022 , 9:59 am        
រូបភាព
Szymon_Marciniak
Szymon_Marciniak
លោក Szymon Marciniak សញ្ជាតិប៉ូឡូញនឹងក្លាយជាអាជ្ញាកណ្តាលកាត់ក្តីក្នុងការប្រកួត FIFA World Cup 2022 វគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីនទល់បារាំង។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី១៥ ខែធ្នូ។

អាជ្ញាកណ្តាលវ័យ ៤១ឆ្នាំ ដែលនឹងត្រូវក្លាយជាអាជ្ញាកណ្តាលប៉ូឡូញលើកដំបូងកាត់ក្តីវគ្គផ្តាច់ព្រ័ត្រ World Cup 2022 លើកនេះ ធ្លាប់បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកដំបូងនៅឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ីរួចមកហើយ។ ជាពិសេសមុនកាត់ក្តីវគ្គផ្តាច់ព្រ័ត្រ លោក Marciniak បានដឹកនាំកាត់ក្តីរបស់របស់បារាំងទល់ដាណឺម៉ាកវគ្គចែកពូល និងអាហ្សង់ទីនជាមួយអូស្ត្រាលីវគ្គ១៦ក្រុមផងដែរ។
ការកាត់ក្តីជំនួបរវាងអាហ្សង់ទីននិងបារាំងលោក Marciniak នឹងធ្វើការងារជាមួយជំនួយការចំនួន ២រូបទៀតរួមមានលោក Pawel Sokolnicki និងលោក Thmasz Listkiewicz។
ដោយឡែក លោក Abdulrahman Aj Jassim សញ្ជាតិកាតាត្រូវបានតែងតាំងជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតជំនួបដណ្តើមតំណែងលេខ៣ រវាងក្រូអាស៊ីទល់ម៉ារ៉ុក ក្នុងកីឡដ្ឋាន Khalifa International នៅថ្ងៃទី១៧ ខែធ្នូ។ 
លោក Al Jassim នឹងមានការចូលរួមសហការជាមួយជំនួយការអាជ្ញាកណ្តាលលើទីលាន២រូបរូបទៀត រួមមានលោក Taleb Al Marri និងលោក Saoud Ahmed Almaqaleh៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com